​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ​សម្រាប់​បាក់​ឌុប សិស្ស​ថ្នាក់​ទី​១២​​ឆ្នាំ​នេះ​សង្ឃឹម​​ខ្ពស់​ៗ

​ប្រលង​បាក់​ឌុប​ទូ​ទាំង​ប្រទេស​ ​ថ្ងៃ​ទី​ ២២និង ២៣​ សីហា​២០១៦​​ កាន់​​​តែ​ខិត​ជិត​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ។ តាម​ការ​ឲ្យ​ដឹង​ពី​សិស្ស​ទី​១២​មួយ​ចំនួន​ ​​ថា​ពួក​គេ​សង្ឃឹម​ខ្ពស់​​​​និង​​រំពឹង​ថា​​​ទទួល​បាន​និទ្ទេស​ល្អ។ នេះ​គឺ​ដោយ​សារ​តែ​ការ​ត្រៀម​ខ្លួន​​​​​របស់​ពួក​គេ​តាំង​តែ​ពី​ដើម​ឆ្នាំ​។​​​​

 

​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ​សម្រាប់​បាក់​ឌុប សិស្ស​ថ្នាក់​ទី​១២​​ឆ្នាំ​នេះ​សង្ឃឹម​​ខ្ពស់​ៗ

 

យុវតី​ សុខុន លីនីន​ សិស្ស​​ទី​១២ មក​ពី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​​ បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​​​​រៀន​​​​ត្រៀម​សម្រាប់​ការ​ប្រលង​សំខាន់​នេះ​តាំង​​តែ​ពី​ដើម​ឆ្នាំ ហើយ​​មក​ទល់​ពេល​នេះ​​ កញ្ញា​លីនីន​ប្រាប់​ថា​​រូប​គេ​នៅ​តែ​បន្ត​រៀន​​​​​តាម​ធម្មតា​។ ចំពោះ​ការ​​ក្ដី​​រំពឹង​​​លើ​ការ​ប្រលង​វិញ យុវតី​រូប​នេះ​ប្រាប់​ថា រូប​គេ​ជឿ​ជាក់​ថា​នឹង​​ប្រលង​ជាប់​ តែ​អ្វី​ដែល​សំខាន់​គឺ​​​កញ្ញា​​ចង់​បាន​និទ្ទេស​ A ។

 

​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ​សម្រាប់​បាក់​ឌុប សិស្ស​ថ្នាក់​ទី​១២​​ឆ្នាំ​នេះ​សង្ឃឹម​​ខ្ពស់​ៗ

យុវតី​ សុខុន លីនីន​

 

​ “និយាយ​ទៅ ខ្ញុំ​អត់​សូវ​សម្រុក​រៀន​ទេ ដោយ​សារ​តែ​តាំង​ពី​ដើម​មក​ខ្ញុំ​តែង​តែ​ត្រៀម​ខ្លួន​​រហូត តែង​តែ​រៀន​រហូត មក​ដល់​ឥលូវ​​ខ្ញុំ​នៅ​តែ​រៀន​តាម​ធម្មតា​ៗ។ មុខ​វិជ្ជា​រាល់​ថ្ងៃ​ខ្ញុំ​រៀន​ជា​មួយ​គ្រូ ចឹង​ហើយ​ពេល​ដល់​ផ្ទះ​ ខ្ញុំ​ចែក​ថ្ងៃ​ខ្លះ​ធ្វើ​លំហាត់ ថ្ងៃ​ខ្លះ​ទន្ទេញ​មេរៀន​ទាំង​អស់។ សម្រាប់​ខ្ញុំ​ ខ្ញុំ​ដឹង​​តែ​ខ្ញុំ​សង្ឃឹម​ថា​ជាប់​​ហើយ តែ​សំខាន់​​គឺ​ខ្ញុំ​ចង់​បាន​ A”។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ យុវតី លីនីន។

 

ងាក​ទៅ​ស្ដាប់​យុវតី ម៉ោង សៀវ​ម៉ី​ សិស្ស​ទី​១២​ មក​ពី​វិទ្យាល័យ​ ហ៊ុន​ សែន​ភ្នំពេញ​ថ្មី បាន​ប្រាប់​ថា កញ្ញា​បាន​​​​ត្រៀម​ខ្លួន​​​ច្រើន​តាម​រយៈ​ការ​រៀន​គួរ​​​​ លើ​មុខ​វិជ្ជា​​​​សំខាន់​ដូច​ ជា​គណិត រូប គីមី ជីវ និង​ ប្រវត្តិ។ កញ្ញា​បាន​បន្ថែម​ថា ក្រៅ​តែ​​ពី​ការ​​​រៀន​គួរ​ រាល់​ថ្ងៃ​រូប​គេ​ក៏​ចំណាយ​ពេល​សិក្សា​ដោយ​ខ្លួន​ឯង រយៈ​ពេល​៥​ម៉ោង ក្នុង​ការ​ធ្វើ​លំហាត់ សង្ខេប​រូបមន្ត និង​​​មើល​​មេរៀន​មុខវិជ្ជា​​ទន្ទេញ។ នៅ​ពេល​សួរ​ពី​ក្ដី​រំពឹង​​នៃ​ការ​ប្រលង​បាក់​ឌុប កញ្ញា​បាន​​ប្រាប់​ថា​ខ្លួន​​សង្ឃឹម​​ថា​នឹង​បាន​និទ្ទេស​ C ។

 

​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ​សម្រាប់​បាក់​ឌុប សិស្ស​ថ្នាក់​ទី​១២​​ឆ្នាំ​នេះ​សង្ឃឹម​​ខ្ពស់​ៗ

 

ចំណែក​​យុវតី ហ៊ាន់​ សុគន្ធ គុជ្ជម៉ា ​មក​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ជា​បេក្ខជន​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​និង​ក្ដី​រំពឹង​នៃ​លទ្ធ​ផល​ប្រលង​ថា ៖ “និយាយ​ទៅ​ ការ​ត្រៀម​ខ្លួន​ហ្នឹង​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ គ្រាន់​ថា​ ដល់​ពេល​ចុង​ឆ្នាំ​ចឹង​ទៅ ត្រូវ​សរុប​មេរៀន​ឡើង​វិញ មេរៀន​ខ្លះ​ក៏​ភ្លេច​ខ្លះ​ដែរ ចឹង​យើង​ត្រូវ​រំលឹក​មេរៀន​ខ្លះ​ៗ”។

 

​ត្រៀម​តាំង​ពី​ដើម​ឆ្នាំ​សម្រាប់​បាក់​ឌុប សិស្ស​ថ្នាក់​ទី​១២​​ឆ្នាំ​នេះ​សង្ឃឹម​​ខ្ពស់​ៗ

យុវតី ហ៊ាន់​ សុគន្ធ គុជ្ជម៉ា

 

យុវតី​សិស្ស​ទី​១២​រូប​នេះ​បាន​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ កញ្ញា​ចំណាយ​ពេល​​​រៀន​​​គួរ​នៅ​សាលា​ជ័យ​ថាវី និង​នៅ​​វិទ្យាល័យ​ ក្នុង​មួយ​ថ្ងៃ​៨​ម៉ោង ចំពោះ​ក្ដី​រំពឹង​​លើ​​​​និទ្ទេស​ កញ្ញា​សង្ឃឹម​ថា​នឹង​បាន​និទ្ទេស​ C ៕

 

ចុចអាន៖  ជុំវិញ​ការ​ត្រៀម​ប្រលង​បាក់ឌុប ​ក្នុង​សប្ដាហ៍​នេះ
អត្ថបទ៖ មាន រតនា​​​​​​

​​​​