ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៨)

ភាគ​ទី​៣៨

វគ្គ​ទី២១
សត្រូវ​ជួប​នឹង​សត្រូវ

 

​យាងធាស៊ីន​ឮ​ស្នូរ​លំពែង​បុក​មក​ពី​ក្រោយ​ គាត់​ដែល​ជាង​អ្នក​ជើង​ឯង​ខាង​គុន​លំពែង​ស្រាប់​ ម្យ៉ាង​ទៀត​ពេល​នេះ វានយានខាង​ប្រើ​ស្នៀត​លំពែង​ប្រចាំ​គ្រួសារ​យាង​ ដែល​យាងធាស៊ីន​ថ្នឹក​ជាង​គេ​នោះ ម្ល៉ោះ​ហើយ​គាត់​បោះ​ដៃ​ទៅ​ក្រោយ​ ចាប់​ដង​លំពែង​នោះ​ជាប់​ភ្លាម​។ ឪពុក​និង​កូន​ម្នាក់​កាន់​កូន​លំពែង​ម្ខាង​ប្រើ​កម្លាំង​ខ្លាំង​បន្តិច​ទៅ​​ ដង​លំពែង​នោះ​ ក៏​បាក់​ផស​ជា​កំណាត់​​។
កួកឆេង​ដើរ​ចេញ​ពី​ក្នុង​ទូ​មក​ស្ដី​ឱ្យ​វានយានខាង​ថា៖
«បាន​ជួប​ឪពុក​បង្កើត​ហើយ ម្ដេច​ក៏​មិន​សំពះ​សួរ​ បែរ​ជា​ចង់​សម្លាប់​អ្នក​មាន​គុណ​ទៅ​វិញ?»

 

វានយានខាង​រា​ចិត្ត​បន្តិច​ទៅ​ដែរ ជា​ឱកាស​ហុត​ឱ្យ​យាងធាស៊ីន​បី​ប្រពន្ធ​រត់​ចេញ​ទៅ​​ក្រៅ​ភ្លាម​។ នាង​មូនានឆឺ​នៅ​ចាំ​​ខាង​​ក្រៅ​ កាល​បើ​ឃើញ​ឪពុក​​នាង​រត់​ចេញ​មក​ហើយ ក៏​នាំ​គ្នា​លោត​ផ្លោះ​​កំពែង​ព្រះ​ដំណាក់​រត់​បាត់​ទៅ។

 

កួកឆេង​ឃើញ​យាងធាស៊ីន​រត់​ចេញ​ទៅ​ក្រៅ​ គេ​ក៏​មិន​ហ៊ាន​បង្អង់​ពេល​​ឱ្យ​យូរ​ទៀត​ដែរ​ គេ​ស្ទុះ​រត់​ចេញ​ពី​ក្រោយ​ទៅ​ភ្លាម​ នៅ​ពេល​ដែល​គេ​កំពុង​តែ​លោត​ចេញ​ទៅ​ក្រៅ​កំពែង ស្រាប់​តែ​​នរណា​ទះ​មួយ​ដៃ​យ៉ាង​ខ្លាំង​មក​លើ​ក្បាល​។ គេ​គេច​​ផុត​ទៅ​ម្ខាង​ សន្ទុះ​កម្លាំង​​ដៃ​នោះ បាន​បោក​មក​ត្រូវ​មុខ​គេ​ ឈឺ​ផ្សា​ដូច​យក​​កាំបិត​មក​ឆូត​។ កម្លាំង​ដៃ​អ្នក​ដែល​វាយ​តប់​មក​រក​គេ​នេះ​ គួរ​ឱ្យ​កោត​ស្ញែង​មែន​! ពេល​នោះ​ស្រាប់​តែ​បុរស​ស្រែក​សន្ធាប់​ឡើង​ថា​៖
«​អា​នាង​ អញ​នៅ​ចាំ​អា​ទី​នេះ​យូរ​ហើយ​!»
ម្ចាស់​សម្រែក​នេះ​ គឺ​លាងជឺវង់​នោះ​ឯង​!

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៨)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ