ថា​ម៉េច​ ! Fabregas គ្រោង​ផ្លាស់​ទៅ​ Real Madrid

ខ្សែបម្រើរបស់ក្លឹប Chelsea គឺកីឡាករ Cesc Fabregas ត្រូវបានគេដឹងថាគ្រោងនឹងចាកចេញពីក្លឹបនៅអង់គ្លេសក្នុងពេលឆាប់ព្រោះតែរូបគេមិនមែនសូវសប្បាយចិត្តឡើយដោយរូបមិនបានជាប់ជម្រើសរបស់គ្រូបង្វឹកថ្មីរបស់ Chelsea គឺ Antoine Conte នោះទេ ជាក់ស្ដែងក្នុងការប្រកួតបើកឆាកនៅ Premier League កីឡាករ Fabregas បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ ។

ថា​ម៉េច​ ! Fabregas គ្រោង​ផ្លាស់​ទៅ​ Real Madrid

យ៉ាងណាថ្មីៗនេះមានដំណឹងមកថាកីឡាករ Fabregas អាចនឹងផ្លាស់ទៅលេងនៅក្លឹបដ៏ធំនៅអេស្ប៉ាញគឺ Real Madrid ព្រោះតាមប្រភពពី The Sun បានឲ្យដឹងថាប្រធានក្លឹប Real Madrid គឺលោក Florentino Perez បានធ្វើការទំនាក់ទំនងតាមទូរសព្ទដើម្បីបញ្ចុះបញ្ចូលដោយផ្ទាល់ ។ ដោយឡែកបើយោងតាម The Mirror ក៏បានឲ្យដឹងដែរថាក្រៅពីក្លឹប Real Madrid ហើយកីឡាករ Fabregas ត្រូវបានចាប់អារម្មណ៍ដោយក្លឹបធំ២ទៀតគឺ Juventus និង Paris Saint Germain ។

ថា​ម៉េច​ ! Fabregas គ្រោង​ផ្លាស់​ទៅ​ Real Madrid

គួររំលឹកថា Fabregas ត្រូវបានក្លឹប Chelsea ទិញពី Barcelona កាលពីឆ្នាំ២០១៤ក្នុងតម្លៃផ្ទេរប្រមាណជា៣៣លានអឺរ៉ូ យ៉ាងក្នុងរដូវកាលដំបូងជាមួយ Chelsea ខ្សែបម្រើអេស្ប៉ាញរូបនេះបង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបាន៥គ្រាប់និង Assist បានចំនួន២៤គ្រាប់ ហើយបានជួយក្លឹបឈ្នះពាន English Premier League ទៀតផង ។ តែយ៉ាងណាទម្រង់លេងរបស់គាត់កាលពីរដូវកាលមុននេះស្រាប់តែធ្លាក់ចុះ ទើបធ្វើឲ្យរូបគេអាចប្រឈមនឹងការបាត់បង់តំណែងនៅ Chelsea នៅរដូវកាលនេះ ។

ប្រភព ៖

  • ថា​ម៉េច​ ! Fabregas គ្រោង​ផ្លាស់​ទៅ​ Real Madrid已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:វីដេអូ
Tags: