រថក្រោះធ្លាក់ពីលើស្ពានចូលក្នុងទឹកទន្លេ សម្លាប់ទាហាន៣នាក់នៅតៃវ៉ាន់

សារព័ត៌មាន South China Morning Post បានផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា ទាហានតៃវ៉ាន់ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតនៅពេលដែលរថក្រោះមួយគ្រឿងរអិលធ្លាក់ពីលើស្ពាន ខណៈភ្លៀងកំពុងធ្លាក់ខ្លាំងចូលទៅក្នុងទឹកទន្លេ បន្ទាប់ពីចូលរួមបេសកកម្មសមយុទ្ធយោធាបាញ់កាំភ្លើងប្រចាំឆ្នាំនៅភាគខាងត្បូងតៃវ៉ាន់វេលាម៉ោង១០ និង១៥នាទីព្រឹកនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ។

រថក្រោះធ្លាក់ពីលើស្ពានចូលក្នុងទឹកទន្លេ សម្លាប់ទាហាន៣នាក់នៅតៃវ៉ាន់

មន្ដ្រីកងទ័ពបាននិយាយឲ្យដឹងថា រថក្រោះធុន CM-11 ផ្ទុកទាហានចំនួន៥នាក់ បានធ្វើដំណើរវិលត្រឡប់ទៅបន្ទាយវិញនៅទីក្រុង Pingtung ភាគខាងត្បូងតៃវ៉ាន់ បន្ទាប់ពីបញ្ឍប់ការហ្វឹកហាត់សមយុទ្ធ និងពេលមកដល់លើស្ពានដែលភ្លៀងកំពុងធ្លាក់ខ្លាំងផង ក៏រអិលធ្លាក់ពីលើស្ពានចូលទៅក្នុងទឹកទន្លេ Wangsha បណ្ដាលឲ្យទាហានចំនួន៣នាក់ស្លាប់បាត់បង់ជីវិត និងទាហាន២នាក់ទៀត ក្នុងនោះមានអ្នកបើកបររថក្រោះម្នាក់ផងរងរបួសធ្ងន់កំពុងឋិតក្នុងសភាពសង្គ្រោះបន្ទាន់ ។

រថក្រោះធ្លាក់ពីលើស្ពានចូលក្នុងទឹកទន្លេ សម្លាប់ទាហាន៣នាក់នៅតៃវ៉ាន់

លោក Alfonso Yang អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកងទ័ពតៃវ៉ាន់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា«យើងកំពុងសើុបអង្កេតអំពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយ» ៕

Related