តុលាការ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ របស់លោក អ៊ុំ សំអាន​ និពន្ធដោយ : ម៉ៅ សុផា       August-17-2016, 8:42 am         92

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ របស់លោក អ៊ុំ សំអាន​​តុលាការ​កំពូល​បានសម្រេច​បដិសេធ សំណើសុំ​នៅក្រៅ​ឃុំ របស់លោក អ៊ុំ សំអាន​។ នេះ​បើតាម​លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន នៅ​ព្រឹក​​ថ្ងៃទី​ពុធ​នេះ​។​

​បើតាម​លោក ហែម សុជាតិ តុលាការ​កំពូល​បដិសេធ ដោយ​លើក​ហេតុផល​ថា សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ និង​តុលាការ​ដំបូង កន្លងមក​គឺ​ត្រឹមត្រូវ​តាមច្បាប់ តាម​នីតិវិធី​។ ទាក់ទង​នឹង​រឿង​អភ័យឯកសិទ្ធិ​រដ្ឋសភា​វិញ តុលាការ​កំពូល​អះអាង​ថា គ្មាន​ដែន​សមត្ថកិច្ច​ពិចារណា​នោះទេ​។​

លោក ហែម សុជាតិ ចាត់ទុកថា ការសម្រេច​នេះ គឺជា​រឿង​អយុត្តិធម៌​។ ហេតុផល​ថា​ខ្លួន គ្មាន​ដែន​សមត្ថកិច្ច​ពិចារណា​លើ​រឿង​អភ័យ​ឯក​សិទ្ធ គឺជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​តុលាការ​កំពូល គឺជា​ស្ថាប័ន​ដែលមាន​ពិនិត្យ​គ្រប់​នីតិវិធី​ទាំងអស់​។ នេះ​ជាការ​បន្ថែម​របស់ មេធាវី​ដដែល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមេសា​កន្លងទៅ តុលាការក្រុង​ភ្នំពេញ បាន​ចោទប្រកាន់ លោក អ៊ុំ សំអាន ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ ពី​បញ្ហា​ព្រំដែន តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ឆ្នាំ​២០១៥​។ ក្រោយមក​ករណី​លោក អ៊ុំ សំអាន ត្រូវបាន​សមាជិក​រដ្ឋ​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត គាំទ្រ​ឲ្យ​យ​តុលាការ និង​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​បន្ត ចំពោះ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ​៕