អូឡាំពិក​៖​ យប់​​នេះ​​កីឡា​​ការិនី​​ចំបាប់​​ ចូវ​ សុធារ៉ា ​​​ប៉ះ​​ជើង​​ខ្លាំង​​មក​​ពី​​កូឡុំប៊ី​

កីឡា​ការិនី​ចំបាប់​កម្ពុជា ​ចូវ សុធារ៉ា ​នឹង​ត្រូវ​ចូល​ប្រកួត​ក្នុង​កម្មវិធី​អូឡាំពិក​ប្រទេស​ប្រេស៊ីល ​វេលា​ម៉ោង​៨​យប់​នៅ​កម្ពុជា​ហើយ ដោយ​ដៃ​គូ​ដំបូង​របស់​នាង​គឺ​ Castillo Hildalgo Carolina ​មក​ពី​ប្រទេស​កូឡុំប៊ី។

 

អូឡាំពិក​៖​ យប់​​នេះ​​កីឡា​​ការិនី​​ចំបាប់​​ ចូវ​ សុធារ៉ា ​​​ប៉ះ​​ជើង​​ខ្លាំង​​មក​​ពី​​កូឡុំប៊ី​

  ​ចូវ សុធារ៉ា

 

ក្នុង​វិញ្ញាសា​ចំបាប់ ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​នេះ ​សល់​តែ​១៨​ប្រទេស​ចូល​រួម​ទេ ដោយសារ​តែ​២​ប្រទេស​ទៀត​ត្រូវ​កាត់​ចេញ ព្រោះ​កីឡាករ​វៀតណាម​លើស​ទម្ងន់ និង​កីឡា​ការិនី​ហុងឌុយរ៉ាស់​រង​របួស។ ​ខណៈ​ដែល​ដៃ​គូ​ដែល​ត្រូវ​ប្រកួត​ជាមួយ ចូវ សុធារ៉ា ​នេះ​ក៏​មាន​ប្រវត្តិ​មិន​សូវ​ជា​ខ្លាំង​ដែរ ដោយ​មិន​ដែល​ឈ្នះ​មេដាយ​ក្នុង​កម្មវិធី​ធំ​ៗ​នោះ​ទេ។

 

កីឡា​ការិនី​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ​បាន​និយាយ​ថា​ខ្លួន​អាច​នឹង​បោះបង់​អាជីព​ជា​កីឡា​ចោល បន្ទាប់​ពី​ចប់​អូឡាំពិក​នេះ​ ដោយសារ​តែ​វ័យ​កាន់​តែ​ជ្រេ​ទៅ​ហើយ។ ទន្ទឹម​នឹង​ការ​ចង់​ចូល​និវត្តន៍​នេះ រូប​នាង​មាន​គម្រោង​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ផ្នែក​កីឡា​ប្រភេទ​នេះ​ដែរ ព្រោះ​បទ​ពិសោធន៍​រាប់​មិន​អស់ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​​ស៊ីហ្គេម​​ពីរ​លើក​នា​ឆ្នាំ​២០០៩ និង​២០១៣។​

 

សរុប​ជា​រួម គិត​មក​ដល់​ពេល​នេះ​ ចូវ សុធារ៉ា ធ្លាប់​ឈ្នះ​មេដាយ​ចំនួន ៦​​​គ្រឿង​​​​ក្នុង​នោះ​មាស២ ​ប្រាក់៣ ​និង​សំរឹទ្ធ១​​៕

 

អត្ថបទ៖ មុន្នី រម្យ