សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍

សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
កន្លែងជិះស្គីទឹកកកប្រចាំប្រទេស ជាស្ថាបត្យកម្មបែបទំនើប

កូរ៉េខាងជើង ប្រទេសដែលសម្រេចចិត្តឃុំខ្លួនឯង មិនឲ្យរងឥទ្ធិពលពីសកលភាវូបនីយកម្មនៃសតវត្សទី២១នោះ បានក្លាយជាប្រទេសដ៏កម្សត់មួយ ដែលតែងតែក្អេងក្អាងផ្នែកយោធា ទាំងដែលសេដ្ឋកិច្ច និងជីវភាពប្រជាជនហាក់ដូចជាមិនសូវរីកចម្រើនសោះ តែក្នុងនោះក៏មានចំណុចគួរឲ្យចាប់អារម្មណ៍ផងដែរ ។

ផ្ទុយនឹងភាពមិនសូវរីកចម្រើននេះ កូរ៉េខាងជើងបានក្លាយជាគោលដៅទេសចរណ៍មួយបែប សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ ដើម្បីលំហែខួរក្បាលដែលធ្វើការនឿយហត់អស់ជាច្រើនខែ ជាក់ស្ដែងវាត្រូវបានណែនាំដោយលោក Raphael Olivier អ្នកថតរូបសញ្ជាតិបារាំង ដែលធ្លាប់ទៅផ្ដិតយករូបភាពទីក្រុងខ្មោចធំបង្អស់ក្នុងលោក នៅប្រទេសចិន ។

លោក Raphael Olivier បានរើសយកកូរ៉េខាងជើង ជាគោលដៅទេសចរណ៍របស់លោក ក្នុងដំណើរជាមួយក្រុមហ៊ុនទេសចរណ៍ Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដើម្បីទទួលបានសិទ្ធចូលប្រទេសដ៏ឯកោមួយនេះ ដោយលោក Olivier បានថ្លែងប្រាប់សារព័ត៌មាន CNN ពីចំណុចដ៏ទាក់ទាញជាច្រើននៃរដ្ឋធានីព្យុងយ៉ាង ។

ខាងក្រោយនេះជាកន្លែងជិះស្គីទឹកកក ក៏ដូចជាកន្លែងរាំដែរ ដោយចំណុចទាក់ទាញរបស់វាគឺ លក្ខណៈប្លែក នៃសំណង់ស្ថាបត្យកម្មរបស់អគារនេះ ។ ស្ថិតក្នុងនាមជាអ្នកថតរូបអាជីព អារម្មណ៍ដែលឈរចំពោះមុខស្ថាបត្យកម្មប្លែកៗបែបនេះ អាចនឹងផ្ដល់ឱកាសឲ្យអ្នកថតរូប បញ្ចូលមនោសញ្ចេតនា ដើម្បីផ្ដិតយករូបបានស្អាតជាងមុន ។

លោកបានថ្លែងបញ្ជាក់ថា “ខ្ញុំមិនដែលមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងឯណា ជាងពេលដែលខ្ញុំនៅឈរនៅមុខអគារ និងទីធ្លា ក្នុងប្រទេសកូរ៉េខាងជើងទេ ។ វាពិតជាពិសេស ។ ពិសេសត្រង់ថាគ្មានបដា និងស្លាកផ្សាយពាណិជ្ជកម្ម ឬក៏ហាងកាហ្វេតូចៗ និងរបស់រញ៉េរញ៉ៃផ្សេងទៀត មកបាំងពីមុខអគារទាំងនោះទេ ។ អ្វីគ្រប់យ៉ាងគឺធ្វើឡើងពីបេតុង” ។

សំឡេង និងក្លិននៃបរិយាកាស ព្រមទាំងមនុស្សផងដែរនោះ សុទ្ធតែមានភាពខុសប្លែកពីអ្វីដែលលោកធ្លាប់ជួប ដោយនៅកូរ៉េខាងជើងវាពិសេសជាង ។ ពេលដើរនៅតាមផ្លូវ លោកអាចឮសំឡេងចម្រៀង និងភ្លេង ប្រៀបដូចជានៅទសវត្សទី៥០ ហើយលោកបន្ថែមថា “វាពិតជាពិបាកពណ៌នាណាស់ ពីអារម្មណ៍ដែលខ្ញុំមាននៅទីនោះ” ។

ស្ថិតក្នុងជំនាន់សង្គ្រាមត្រជាក់ កូរ៉េខាងជើង និងសូវៀតជាប្រទេសដែលមានទំនាក់ទំនងល្អនឹងគ្នា ព្រោះសុទ្ធតែជាប្រទេសកុម្មុយនិស្ត តែក្រោយការដួលរលំនៃសហភាពសូវៀត ទំនាក់ទំនងនេះក៏ធ្លាក់ចុះវិញ ។ ដូច្នេះបើទៅទស្សនាទីក្រុងខ្លះ ដែលមានបន្សល់ទុកសំណង់ តាំងពីជំនាន់ទំនាក់ទំនងប្រទេសទាំង២ល្អនឹងគ្នាវិញ គេនឹងឃើញស្ថាបត្យកម្មបែបសូវៀតជាច្រើន ដែលមានរាងមូលៗ ។

ដោយសារតែកង្វះបច្ចេកទេស អគារភាគគឺច្រើនសង់ឡើងដោយបេតុង បើទោះជាស្ថិតក្នុងសម័យនេះហើយក៏ដោយ ដូច្នេះចំណុចខុសគ្នានៃអគារទាំងនោះ គឺច្រើនតែសំដៅលើរូបរាងនៃអគារ ដោយខ្លះមានរាងស្រួច ខ្លះមូល និងខ្លះជ្រុងវែង ជាហេតុធ្វើឲ្យគេចាត់ទុកថា ព្យុងយ៉ាងជាកន្លែងដ៏សក្ដិសមបំផុត សម្រាប់ថតរឿងកុនជាលក្ខណៈវិទ្យាសាស្ត្រ ។

សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
ជាក់ស្ដែង អគារពីរ៉ាមីតកម្ពស់៣៣០ម៉ែត្រ និងជានិមិត្តរូបនៃទីក្រុងព្យុងយ៉ាងនោះ ក៏ត្រូវបានសាងសង់ឡើងដោយបេតុងសុទ្ធដែរ ទោះជាវាជាអគារខ្ពស់ក៏ដោយ
សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
ស្ថានីយរថភ្លើងក្រោមដីជ្រៅបំផុតក្នុងលោក ត្រូវបានសាងសង់ឡើងដោយបេតុង ហើយក៏ជាកន្លែងគេចពីការវាយប្រហារគ្រាប់បែកដ៏មានប្រសិទ្ធភាពបំផុតក្នុងប្រទេសដែរ
សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
ទិដ្ឋភាពមើលពីខាងកើតនៃអគារ Juche បង្ហាញពីសំណង់អគារជាច្រើន ដែលមិនមានស្លាក និងបដាពាណិជ្ជកម្មរំខានសូម្បីតែបន្តិច ហើយប្រហែលជាអាចរកបានតែនៅទីនេះប៉ុណ្ណោះ
សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
រូបសំណាកស្ត្រីពីរនាក់ឈរទល់មុខគ្នា ជានិមិត្តសញ្ញានៃការបង្រួបបង្រួមកូរ៉េទាំង២ ដែលត្រូវបានសង់ឡើងដោយថ្មក្រានីត
សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
កន្លែងជិះស្គីទឹកកកប្រចាំប្រទេស ជាស្ថាបត្យកម្មបែបទំនើប
សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
អគារសង់ឡើងដោយសូវៀត ក្នុងគោលបំណងជួយសាងសង់រដ្ឋធានីឲ្យកូរ៉េខាងជើង ក្រោយពីសង្គ្រាមកូរ៉េបានបញ្ចប់
សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍
សណ្ឋាគារ Koryo កម្ពស់៤៥ជាន់នៅ ជាអគារភ្លោះដែលភ្ជាប់គ្នាដោយភោជនីយដ្ឋាន២ កម្ពស់ប្រហែល១៤០ម៉ែត្រពីដី

ប្រភព៖ kqube

  • សេដ្ឋកិច្ច​​មិន​សូវ​រីក​ចម្រើន ប្រទេស​ស្ងាត់​ជ្រងំ តែ​វា​បាន​ផ្ដល់​មុខមាត់​ថ្មី​ដល់​កូរ៉េខាងជើង​ក្នុង​វិស័យ​ទេសចរណ៍已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: