សែន​ក្បាល​ទឹក​ឆ្នាំ​នេះ​ភ្ញៀវ​​​ភាគច្រើន​ចូលចិត្ត​​​ទិញ​រថយន្ត ​Rolls Royce និង​Audi ​ខុស​ពី​ឆ្នាំ​មុន​ៗ

សែន​ក្បាល​ទឹក​ឆ្នាំ​នេះ​ភ្ញៀវ​​​ភាគច្រើន​ចូលចិត្ត​​​ទិញ​រថយន្ត ​Rolls Royce និង​Audi ​ខុស​ពី​ឆ្នាំ​មុន​ៗ
ថ្ងៃនេះនៅតាមផ្សារក៏ដូចជានៅតាមទីប្រជុំជនមួយចំនួន មានកូនខ្មែរសែស្រឡាយចិនជាច្រើន បាននាំគ្នា ទិញទំនិញជាច្រើន ពិសេសអាហារនិងគ្រឿងសែន យកមកទុកសម្រាប់សែនក្បាលទឹកនៅថ្ងៃស្អែក ក្នុងនោះក៏មានឡានក្រដាស ផ្ទះក្រដាស ដែលតាមជំនឿ គេជឿជាក់ថា របស់ដែលបានដុតទៅនោះ នឹងបានដល់ដូនតាប្រើប្រាស់ ដូចការពិតអីចឹង។

បើយោងតាមអ្នកយកព័ត៌មាននៃគេហទំព័រព័ត៌មានខេឃ្យូប បានឲ្យដឹងកាលពីឆ្នាំទៅមិញថា រថយន្តក្រដាសដែលលក់ដាច់ មានប្រភេទភាគច្រើនគឺជារថយន្តLuxes 570 ប៉ុន្តែផ្ទុយពីឆ្នាំនេះដែលហាងផលិតឡានក្រដាសដ៏ល្បីនៅភ្នំពេញបានឲ្យដឹងតាមរយៈបទសម្ភាសន៍ថា រថយន្តក្រដាសឆ្នាំនេះ អ្នកទិញភាគច្រើន គឺជ្រើសរើសយករថយន្តប្រភេទ Rolls Royce និងAudi ។

អ្នកស្រីសុខ ថាវី ដែលម្ចាស់ហាងផលិតរថយន្តក្រដាសនិងគ្រឿងសែនផ្សេង នៅម្ដុំផ្សារឌុយម៉ិច បានឲ្យដឹងថា សម្រាប់ចំណង់ចំណូលចិត្តរបស់ភ្ញៀវនៅឆ្នាំនេះ អ្នកស្រីសង្កេតឃើញថា Rolls Royce និងAudi លក់ដាច់ខ្លាំង ប៉ុន្តែក៏មានដែរ ភ្ញៀវខ្លះទិញយករថយន្តក្រដាសប្រភេទ Rang Rover និង Lexus570 សម្រាប់សែន។ ចំពោះចំនួនប៉ុន្មានជាក់លាក់នោះ ខាងអ្នកស្រីមិនទាន់សរុបដឹងនៅឡើយទេ ព្រោះនៅលក់ នៅថ្ងៃស្អែកមួយថ្ងៃទៀត គ្រាន់តែអាចដឹងថា ចំនួនលក់បានក្បែរពាន់គ្រឿង។

គួរបញ្ជាក់ថាដែរថា ចំពោះតម្លៃបោះដុំសម្រាប់អ្នកលក់បន្ត រថយន្តក្រដាសនេះ មានតម្លៃ៣ប្រភេទ ខ្នាតតូចតម្លៃ៦ពាន់រៀល ខ្នាតកណ្ដាលតម្លៃ៨ពាន់រៀល និង ឆ្នាំធំតម្លៃ១ម៉ឺនរៀលក្រដាសរឹង។

ប្រភព៖ kqube

  • សែន​ក្បាល​ទឹក​ឆ្នាំ​នេះ​ភ្ញៀវ​​​ភាគច្រើន​ចូលចិត្ត​​​ទិញ​រថយន្ត ​Rolls Royce និង​Audi ​ខុស​ពី​ឆ្នាំ​មុន​ៗ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: