Duterte ខឹង​ ISIS​ ខ្លាំង​ព្រមាន​ថា​ ខ្ញុំ​នឹង​ឃោរឃៅ​ជាង​ពួក​នេះ​១០​ដង​

“អ្នកទាំងឡាយណាដែលមិនអាចធ្វើដំណើរទៅចូលរួមជាមួយ ISIS ក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី សូមចូលរួមជាមួយមេដឹកនាំក្រុម អាប៊ូសាយ៉ាហ្វ ក្នុងប្រទេស ហ្វីលីពីន ដែល ISIS បានទទួលធ្វើជាសម្ព័ន្ធភាព” ។ ក្រុម ISIS នៅ ស៊ីរី បានបង្ហោះវីដេអូនេះ ប្រកាសដល់អ្នកគាំទ្រនៅ ហ្វីលីពីន ។

ក្នុងសុន្ទរកថាថ្កោលទោសចំពោះទង្វើឃោរឃៅរបស់ក្រុម ISIS, ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីកូ ឌូតឺតេ បានព្រមានដោយកំហឹងក្រេវក្រោធចំពោះក្រុមជ្រុលនិយមថា លោកអាចធ្វើអំពើឃោរឃៅទៅលើពួកជ្រុលនិយមខ្លាំងជាង ISIS ១០ ដង ។

ឆ្លើយតបនឹងការអំពាវនាវរបស់ ISIS, លោក ឌូតឺតេ និយាយថា “ប្រសិនបើអ្នកអាចធ្វើអំពើឃោរឃៅនៅលើទឹកដី ហ្វីលីពីន ខ្ញុំក៏អាចធ្វើតបវិញបានល្អជាងអ្នក ១០ ដង ។ ប្រាកដណាស់ ខ្ញុំអាចធ្វើបាន ។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យប្រទេស ហ្វីលីពីន ត្រូវបំផ្លាញដោយសារក្រុមភេរវកម្មឡើយ ទោះជាខ្ញុំត្រូវធ្លាក់ពីដំណែងក៏ដោយ” ។

លោក ឌូតឺតេ ថ្លែងទៅក្នុងវិមានទីក្រុង ម៉ានីល ប៉ុន្មានថ្ងៃក្រោយពីក្រុម ISIS ដាក់បញ្ជារដល់អ្នកគាំទ្រនៅ ហ្វីលីពីន ឲ្យអនុវត្តបេសកកម្ម ដោយយកកោះ មីនដាណាវ ភាគខាងត្បូងប្រទេស ធ្វើជាមូលដ្ឋានអនុវត្តសកម្មភាពជ្រុលនិយម ។

Duterte ខឹង​ ISIS​ ខ្លាំង​ព្រមាន​ថា​ ខ្ញុំ​នឹង​ឃោរឃៅ​ជាង​ពួក​នេះ​១០​ដង​

Duterte ខឹង​ ISIS​ ខ្លាំង​ព្រមាន​ថា​ ខ្ញុំ​នឹង​ឃោរឃៅ​ជាង​ពួក​នេះ​១០​ដង​

ប្រែសម្រួល៖ kqube

ប្រភព៖ washingtonpost

  • Duterte ខឹង​ ISIS​ ខ្លាំង​ព្រមាន​ថា​ ខ្ញុំ​នឹង​ឃោរឃៅ​ជាង​ពួក​នេះ​១០​ដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: