ចិន​ សាកល្បង​រ៉ុកកែត​ទើប​អភិវឌ្ឍ​ថ្មី​មាន​សារធាតុ​គីមី​ខ្ពស់​លើ​វាល​ខ្សាច់​ឆ្ងាយ​ពី​មនុស្ស​៣​ពាន់​គីឡូម៉ែត្រ​

ទាហាន ចិន បានរៀបចំសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើរ៉ុកកែតច្រើនប្រភេទ ស្ថិតនៅតំបន់វាលខ្សាច់ពាយ័ព្យប្រទេស ជាកន្លែងឆ្ងាយដាច់ស្រយាល ដែលទាហានត្រូវធ្វើដំណើររហូតដល់៤ថ្ងៃ ចម្ងាយជាង ៣ ពាន់គីឡូម៉ែត្រ ដើម្បីកុំឲ្យការសាកល្បងអាវុធប៉ះពាល់ដល់បរិស្ថាន ។

ទាហាននិយាយថា ការរៀបចំសាកល្បងអាវុធ ជួបនឹងការលំបាក គឺត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាន ហើយការលំបាកមួយទៀតគឺ តំបន់វាលខ្សាច់មានខ្យល់ខ្លាំង និងសីតុណ្ហភាពខ្ពស់ ។ ទាហានបានរៀបចំជុំរុំភ្លាមៗក្រោយពីទៅដល់តំបន់វាលខ្សាច់ ហើយជ្រើសរើសទីតាំងសាកល្បងអាវុធ ។ ទាហានត្រូវប្ដូរទីតាំង ក្រោយការសាកល្បងអាវុធលើកទីមួយ ព្រោះទីតាំងចាស់ អាចធ្វើឲ្យទាហានប៉ះពាល់ចំពោះអាវុធគីមី ។

ឧបករណ៍បាញ់រ៉ុកកែតចម្រុះ Type 63 មានកាណុង ១២ ដោយកាណុងនីមួយៗមានទំហំ ១០៧ មីលីម៉ែត្រ ផលិតដោយប្រទេស ចិន មានប្រវត្តិតាំងពីទសវត្សឆ្នាំ ១៩៦០ ហើយក្រោយមកត្រូវបានពង្រីកការផលិតនៅទូទាំងពិភពលោក ។

ប្រទេស ចិន បានអភិវឌ្ឍឧបករណ៍បាញ់រ៉ុកកែត Type 63 ឲ្យកាន់តែទំនើប ដោយមានកាណុងទំហំ ១៣០ មីលីម៉ែត្រ ។ រ៉ុកកែត ១២ កាណុង មាន ៣ ជួរ មានសមត្ថភាពអាចបាញ់រ៉ុកកែតចម្ងាយ១៩គីឡូម៉ែត្រ ។ Type 63 ត្រូវបានអភិវឌ្ឍទៅជារ៉ុកកែតទំនើបៗជាច្រើនស៊េរី ដូចជា Type 75 និង Type 81 ប៉ុន្តែទម្ងន់របស់គ្រាប់រ៉ុកកែតនៅដដែល ។
ចិន​ សាកល្បង​រ៉ុកកែត​ទើប​អភិវឌ្ឍ​ថ្មី​មាន​សារធាតុ​គីមី​ខ្ពស់​លើ​វាល​ខ្សាច់​ឆ្ងាយ​ពី​មនុស្ស​៣​ពាន់​គីឡូម៉ែត្រ​

ចិន​ សាកល្បង​រ៉ុកកែត​ទើប​អភិវឌ្ឍ​ថ្មី​មាន​សារធាតុ​គីមី​ខ្ពស់​លើ​វាល​ខ្សាច់​ឆ្ងាយ​ពី​មនុស្ស​៣​ពាន់​គីឡូម៉ែត្រ​

ចិន​ សាកល្បង​រ៉ុកកែត​ទើប​អភិវឌ្ឍ​ថ្មី​មាន​សារធាតុ​គីមី​ខ្ពស់​លើ​វាល​ខ្សាច់​ឆ្ងាយ​ពី​មនុស្ស​៣​ពាន់​គីឡូម៉ែត្រ​
ប្រភព៖ kqube

  • ចិន​ សាកល្បង​រ៉ុកកែត​ទើប​អភិវឌ្ឍ​ថ្មី​មាន​សារធាតុ​គីមី​ខ្ពស់​លើ​វាល​ខ្សាច់​ឆ្ងាយ​ពី​មនុស្ស​៣​ពាន់​គីឡូម៉ែត្រ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: