មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​ កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​

កងកម្លាំងជនជាតិ ខឺត បានដណ្ដើមយកទីតាំងឆ្លងកាត់ទន្លេហើយបើកសមរភូមិថ្មី ក្នុងប្រតិបត្តិការវាយប្រហារទៅលើក្រុម ISIS ក្រោយពីដណ្ដើមបានទីតាំងកាន់តែច្រើនជុំវិញទីក្រុង មូស៊ុល ដែលជាមូលដ្ឋានធំបំផុតរបស់ ISIS ប្រចាំនៅប្រទេស អ៊ីរ៉ាក់ និងជាទីតាំងតែមួយគត់ដែលក្រុមនេះនៅសេសសល់ ។

រូបភាពផ្សាយដោយទូរទស្សន៍គាំទ្រជនជាតិ ខឺត បង្ហាញឲ្យឃើញកងកម្លាំងជនជាតិ ខឺត ដើរចូលទីប្រជុំជននានានៅភាគអាគ្នេយ៍ទីក្រុង មូស៊ុល គាំទ្រដោយយន្តហោះរបស់កងកម្លាំងក្រុមចម្រុះដឹកនាំដោយ អាមេរិក ។ កងកម្លាំងបានឆ្លងទៅដល់ភាគខាងលិចទន្លេ មុនពេលចាប់ផ្ដើមសមរភូមិថ្មី ។ ម៉ូស៊ុល គឺជាកន្លែងដែលមេដឹកនាំក្រុម ISIS ឈ្មោះ អាប៊ូ បាកា អាល់-បាដាឌី បានប្រកាសអនុវត្តច្បាប់ផ្ទាល់ខ្លួននៅទូទាំងតំបន់ដែលពួកគេកាន់កាប់ក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ។

ទីក្រុង មូស៊ុល ធ្លាប់ជាទីក្រុងធំបំផុតមួយ មានប្រជាជនជិត ២ លាននាក់ មុនសង្គ្រាមផ្ទុះឡើង ប៉ុន្តែត្រូវបានក្រុម ISIS ដណ្ដើមយកក្នុងឆ្នាំ ២០១៤ ។ ប្រសិនបើទីក្រុងនេះត្រូវបានរំដោះ ISIS នឹងជួបបរាជ័យធំបំផុត ក្រោមគោលដៅបំផ្លាញក្រុម ISISក្នុងប្រទេស អ៊ីរ៉ាក់ របស់លោកនាយករដ្ឋមន្ត្រី ហៃឌឺ អាល់-អាបាឌី ដោយកំណត់ឆ្នាំ ២០១៦ ជាពេលដែលត្រូវរំដោះទីក្រុងនេះ ។

មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​ កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​

មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​ កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​

មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​ កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​

ប្រែសម្រួល៖ kqube
ប្រភព៖ reuters

  • មូលដ្ឋាន​ចុងក្រោយ​របស់​ ISIS​ កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: