​តាមដាន​បច្ចុប្បន្ន​ភាព​របស់​ក្រសួង​និង​ព័ត៌មាន​អំពី​ការ​ប្រឡង​បាក់​ឌុប​មាន​​នៅ​ទី​នេះ​

ក្រសួងអប់រំ៖ ដើម្បីផ្ដល់ភាពងាយស្រួល ជូនសាធារណៈជន ដែលចង់តាមដានសកម្មភាពនានារបស់ក្រសួងអប់រំយុវជន និងកីឡា ជាពិសេសព័ត៌មាននានា អំពីការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា ក្រសួងបានប្រកាសគេហទំព័រ និងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការwww.facebook.com / www.moeys.gov.kh ដើម្បីកុំឲ្យមានការច្រឡំ ហើយបច្ចុប្បន្នភាពរបស់ក្រសួង និងមាននៅទំព័រមួយនេះ។

ភ្ជាប់ជាមួយនិងប្រកាសពីគេហទំព័រ និងការបណ្ដាញហេ្វសប៊ុកផ្លូវការ ក្រសួងអប់រំក៏បានបញ្ជាក់អំពីកាលបរិច្ឆេទដែល ត្រូវប្រឡង និងប្រកាសលទ្ធផល។ សម្រាប់ថ្ងៃប្រឡងធ្វើឡើង រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០១៦ នឹងប្រកាសលទ្ធផលនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រីឯបណ្ដាខេត្តផ្សេងទៀតនឹងប្រកាសជូននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

ប្រភព៖ kqube

  • ​តាមដាន​បច្ចុប្បន្ន​ភាព​របស់​ក្រសួង​និង​ព័ត៌មាន​អំពី​ការ​ប្រឡង​បាក់​ឌុប​មាន​​នៅ​ទី​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: