គួរឲ្យរន្ធត់! រន្ទះបាញ់សម្លាប់បុរស៤នាក់ ពេលកំ​ ពុងជ្រកក្នងខ្ទម នៅខេត្តកំពង់ឆ្នាំង, ក្មេងប្រុស ម្នាក់រួចផុតពីស្លាប់

(កំពង់ឆ្នាំង) បុរស៤នាក់បានស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ ដោយរន្ទះបាញ់ចំ ខណ:ដែលពួកគេកំពុង ជ្រកក្រោមខ្ទមតូចមួយ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង ប៉ុន្តែក្មេងប្រុសម្នាក់បានរួចផុតពីសេចក្តីស្លាប់ នៅក្នុងគ្រោះ ធម្មជាតិមួយនេះ។

គួរឲ្យរន្ធត់! រន្ទះបាញ់សម្លាប់បុរស៤នាក់ ពេលកំ​ ពុងជ្រកក្នងខ្ទម នៅខេត្តកំពង់ឆ្នាំង, ក្មេងប្រុស ម្នាក់រួចផុតពីស្លាប់

គ្រោះធម្មជាតិដ៏កាចសាហាវនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមស្រែ មួយ ក្នុងភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។មន្រ្តីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់នេះរួមមាន១/ ឈ្មោះ ម៉ៅ សារ៉េត អាយុ៥៤ឆ្នាំ ២/ឈ្មោះ ម៉ៅ ចន្ថា អាយុ១៧ឆ្នាំ ៣/ឈ្មោះ សាត ជុំ អាយុ២៣ឆ្នាំ និង៤/ឈ្មោះ ចំ ពិសិដ្ឋ អាយុ២១ឆ្នាំ ដែលជនរងគ្រោះទាំងនេះ មានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ  ។

គួរឲ្យរន្ធត់! រន្ទះបាញ់សម្លាប់បុរស៤នាក់ ពេលកំ​ ពុងជ្រកក្នងខ្ទម នៅខេត្តកំពង់ឆ្នាំង, ក្មេងប្រុស ម្នាក់រួចផុតពីស្លាប់

មន្រ្តីនគរបាលបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយ ឡំជាមួយនឹង ខ្យល់ព្រម ទាំងផ្គរន្ទះផងដែរ។ពេលនោះជនរងគ្រោះមានគ្នា៥ នាក់បាននាំគ្នាចូល ជ្រកនៅក្នុង កូនខ្ទមមួយ ហើយក៏ត្រូវរន្ទះបាញ់ ត្រូវចំជនរង គ្រោះ ៤នាក់ ដែលអង្គុយនៅលើខ្ទមនោះ ដោយឡែកក្មេងប្រុស ម្នាក់ដែល ដេកនៅលើខ្ទមនោះដែរ រួចផុតពីគ្រោះថ្នាក់មិន មានរងរបួសអ្វីឡើយ។ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

គួរឲ្យរន្ធត់! រន្ទះបាញ់សម្លាប់បុរស៤នាក់ ពេលកំ​ ពុងជ្រកក្នងខ្ទម នៅខេត្តកំពង់ឆ្នាំង, ក្មេងប្រុស ម្នាក់រួចផុតពីស្លាប់

ប្រភព ៖ freshnewsasia

  • គួរឲ្យរន្ធត់! រន្ទះបាញ់សម្លាប់បុរស៤នាក់ ពេលកំ​ ពុងជ្រកក្នងខ្ទម នៅខេត្តកំពង់ឆ្នាំង, ក្មេងប្រុស ម្នាក់រួចផុតពីស្លាប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: