ប៉ូលិសហ្វុីលីពីនសម្លាប់ជនជួញដូរគ្រឿង ញៀន ជិត​១ពាន់ នាក់ក្នុងរយៈពេល៣ខែ

បុរសសង្ស័យម្នាក់ត្រូវបានប៉ូលិសបាញ់ សម្លាប់ក្រោយ ពេលដែលមានសកម្មភាពប្រឆាំង នឹងការអនុវត្តច្បាប់ ប្រឆាំង គ្រឿងញៀនរបស់ប៉ូលិស។

ប៉ូលិសហ្វុីលីពីនសម្លាប់ជនជួញដូរគ្រឿង ញៀន ជិត​១ពាន់ នាក់ក្នុងរយៈពេល៣ខែ

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ ប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល៣ខែនេះបានសម្លាប់ ក្រុមជនល្មើស ដល់ទៅជិត១ពាន់នាក់។ លោក Rodrigo Duterte បញ្ជាក់ថា កម្លាំងប៉ូលិស ទាហាន នឹងមិន មានទោសឡើយនៅពេល ដែលសម្លាប់មនុស្សក្នុងពេលបំពេញការងារបោសសម្អាតក្រុមជួញដូរគ្រឿងញៀន។

អង្គការអន្តរជាតិបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីន អាចបំពានទៅ នឹង សិទ្ធិមនុស្ស ដោយការសម្លាប់មិនបានសើុបឲ្យច្បាស់លាស់ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីនបាន ឲ្យដឹងថា អាមេរិកអាចនឹងកាត់ជំនួយយោធាដល់ប្រទេសនេះ ក្រោយពេលប្រធានាធិបតីមិនបានអនុវត្ត ទៅតាមច្បាប់ស្តីពីសិទ្ធិមនុស្ស។ការប្រើប្រាស់កណ្តាប់ដៃដែក កម្ចាត់អំពើពុករលួយរបស់ប្រធានាធិបតីហ្វុីលីពីន បានធ្វើឲ្យមនុស្សជាច្រើនចេញមកសារ ភាព និងត្រូវចាប់ខ្លួន។ ទាំងនោះហើយបានធ្វើឲ្យមន្ទីរឃុំឃាំងនៅក្នុង ប្រទេស នេះខ្វះច្រើនត្រូវសាងសង់ថ្មីបន្ថែមទៀត ៕

ប្រភព ៖ nokorwatnews

  • ប៉ូលិសហ្វុីលីពីនសម្លាប់ជនជួញដូរគ្រឿង ញៀន ជិត​១ពាន់ នាក់ក្នុងរយៈពេល៣ខែ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: