វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​

6 Videos


ទើបតែវិលត្រឡប់ពីបរទេសមិនទាន់បានប៉ុន្មានផង វ៉ាន់ នីឡា ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ ខ្លួនរបស់នាងថារាល់ថ្ងៃនាងមានអារម្មណ៍ធុញថប់ព្រោះតែទន្ទឹងរង់ចាំនូវភាពយុត្តិធម៌ប៉ុន្តែយ៉ាងណាក៏នាងសង្ឃឹមថាបញ្ហារបស់នាងនឹងត្រូវបានបញ្ចប់ឆាប់ៗមិនខាន ។

វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុក វ៉ាន់ នីឡា បានសរសេរសារមួយមានន័យថា «ខ្ញុំសង្ឃឹមថាបញ្ហារបស់ខ្ញុំនឹងត្រូវបានបញ្ចប់ក្នងពេលឆាប់ឆាប់!អ្នកទាំងអស់គ្នាដឹងអត់ថា ខ្ញុំមិនដែលដក ដង្ហើមបានស្រួលទេរាល់ថ្ងៃហ្នឹង! ពិបាកណាស់ធុញថប់ណាស់ !ខ្ញុំ ក៏ចង់ដូចមនុស្សដ៏ទៃដែលបើកភ្នែក មកមានតែអារម្មណ៍ស្រស់ស្រាយហើយអាចទៅបំពេញការងារបានដូចធម្មតាដោយស្នាមញញឹម ដោយ មិនមានភាពខ្មាសអៀន,បងប្អូនជាច្រើនតែងតែនិយាយប្រាប់ខ្ញុំអោយធ្វើដូចធម្មតាគ្មានអ្នកណាទៅខ្វល់ រឿងហ្នឹងទៀតទេ ខ្ញុំក៏ព្យាយាមធ្វើធម្មតា ប៉ុន្តែអារម្មណ៍ខ្ញុំ មិនមែនធម្មតាឡើយ !តើមានអ្នកណា ដែល យល់ពីអាម្មណ៍មនុស្សរស់បៀមទុក ? ដូចពាក្យចាស់ពោលថា រស់ពិបាកជាងស្លាប់ តែខ្ញុំ សុខចិត្តរស់ ខ្ញុំមិនស្លាប់ទេ មួយថ្ងៃៗ ខ្ញុំទន្ទឹងថ្ងៃនោះមកដល់ ហ៊ឹម…… ចង់ដូចខ្ញុំកាលពីមុនប៉ុន្តែមិនចង់ល្ងង់ដូចមុន»

វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​

កន្លងទៅ វ៉ាន់ នីឡា បានរងនូវការអាម៉ាសជាខ្លាំងដោយសារតែមានជនអនាមិកបង្ហោះនូវរូប ភាពអាក្រាតរបស់នាងជាច្រើននៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកបើកុំតែបានការលើកទឹកចិត្តពីសំណាក់មហាជននិងមិត្តភក្តិអ្នកសិល្បៈទើបនាងអាចទប់ចិត្តនិងអារម្មណ៍ឲ្យ បានល្អឡើងវិញ ។

វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​

នាងធ្លាប់និយាយថាជនអនាមិកដែលបានបង្ហោះរូបអាក្រាតរបស់នាងមិនមែនត្រឹមតែនាង ស្គាល់មុខនោះទេគឺសូម្បីតែសមត្ថកិច្ចក៏កំណត់មុខសញ្ញាបានដូចគ្នាផងដែរក្រោយពីដាក់ពាក្យបណ្ដឹង ។ នាងថាជនដែលបានបង្ហោះរូបនាងមិនមានអ្វីដែលត្រូវបិទបាំងនិងបន្តលាក់មុខដើម្បីរក្សាកិត្តិយសទុកអោយនោះទេ បើទោះជាជនម្នាក់នោះចេញមុខទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើមកលើនាង ។

វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​

នាងថា មានភស្ដុតាងនិងខ្សែសំឡេងពាក់ព័ន្ធនឹងជនអនាមិកគ្រប់យ៉ាង ដោយក្នុងបណ្ដឹងដែលនាងដាក់ ប្ដឹងគឺនាងបានដាក់ឈ្មោះជនម្នាក់នោះនិងភ្ជាប់ភស្ដុតាងអោយខាងសមត្ថកិច្ចដើម្បីដាក់បន្ទុកដោយមិនលាក់លៀមនោះទេ ។

វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​

នាងបញ្ជាក់ថានាងនឹងត្រៀមលាតត្រដាងពីជនអនាមិកនោះ ដោយបានប្រកាស ថានឹងធ្វើអោយគេរងការអាម៉ាសជាសាធារណៈដូចគ្នានឹងអ្វីដែលនាងបានទទួល ។ វ៉ាន់ នីឡា បង្ហាញការរំពឹងយ៉ាងខ្លាំងថាភាពអយុត្តិធម៌ដែលបានវាយប្រហារក្នុងជីវិតរបស់នាង នឹងប្រែក្លាយជាផ្លែផ្កាវិជ្ជមាន ៕ ដេវីត

វ៉ាន់ នី​ឡា សង្ឃឹមថា​បញ្ហា​នាង​នឹងត្រូវ​បញ្ចប់​នាពេល​ឆាប់ៗ​