Selena ទៅ​កាន់ ​Justin៖ “អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពិត​ជា​អាត្មានិយម”

ក្រោយ​ពី​​មាន​ជម្លោះ​​ Comment ដែលធ្វើ​ឲ្យ​ Justin Bieber សម្រេច​ចិត្ត​លុប​គណនី​បណ្ដាញ​សង្គម instagram ពេល​នេះ​តារា​ចម្រៀង Selena Gomez បាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ចេតនា​ចង់​សុំទោស Justin ។ នេះ​បើ​តាម billboard។

 

Selena ទៅ​កាន់ ​Justin៖ “អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពិត​ជា​អាត្មានិយម”

កាល​ពី​យប់មិញ តារា​ស្រី​ម្ចាស់​បទ “Kill Em With Kindness” បាន​បង្ហោះ​ពាក្យ​មួយ​ឃ្លា​​ដែល​មាន​ផ្ទាំង​ខាងក្រោយ​​ពណ៌​ខ្មៅ​លើ​បណ្ដាញ​ Snapchat ថា​៖”អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពិត​ជា​អាត្មានិយម​និង​ឥតប្រយោជន៍”។ ក្នុង​ន័យ​សារ​នេះ តាម​គេហទំព័រ​ធំ​ៗ​ជា​ច្រើន បាន​​យល់​ថា វា​ចេតនា​មួយ​របស់​ Selena ចង់​សុំទៅ​ដែល​ធ្វើ​ជ្រុល​ហួស​លើ​អតីត​មិត្ត​ប្រុស Bieber ។

 

Justin Bieber បាន​លុប​គណនី​ instagram របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​​អ្នក​គាំទ្រ​មួយ​ចំនួន​និង​អតីត​មិត្ត​ស្រី​ Selenaបាន​ធ្វើ​ការ​ Comment ខ្លាំង​ៗ​មក​លើ​រូប​មិត្ត​ស្រី​ថ្មី Sofia Richie ហើយ​រឿង​លុប​គណនី​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​រូប​​ម្ចាស់​បទ “Sorry” ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង៕

 

Selena ទៅ​កាន់ ​Justin៖ “អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពិត​ជា​អាត្មានិយម”

 

ចុចអាន៖ចប់​ហើយ! Justin Bieber លុបគណនី Instagram ចោល​ ក្រោយ​សង្គ្រាម​ជាមួយ Selena

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ billboard