ស្ងាត់ៗ CL ប្រកាស​ចេញ​បទ​ចម្រៀង​នៅ​អាមេរិក​យ៉ាង​ឆាប់​បំផុត

CL មេក្រុម​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ 2NE1 នឹង​ចេញ​អាល់ប៊ុម​ចម្រៀង​អាមេរិក​លើក​ដំបូង នៅ​ថ្ងៃ​ទី ១៩​ខែ​សីហា​នេះ​។

 

ស្ងាត់ៗ CL ប្រកាស​ចេញ​បទ​ចម្រៀង​នៅ​អាមេរិក​យ៉ាង​ឆាប់​បំផុត

 

កាល​ពី​ពេល​ថ្មីៗ​នេះ ផលិតកម្ម​ចម្រៀង YG Entertainment បាន​ធ្វើ​អ្នក​គាំទ្រ​របស់​ខ្លួន​មាន​ចម្ងល់​ជា​ខ្លាំង​នៅ​ពេល​បញ្ចេញ teaser “Who’s Next” ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ដឹង​ថា​តារា​ចម្រៀង​រូប​ណា​របស់​ក្រុមហ៊ុន​នេះ​នឹង​​ចេញ​បទ​ចម្រៀង​ថ្មី។ អ្នក​មួយ​ចំនួន​បាន​ទាយ​ថា​នេះ​គឺ​ជា​ការ​សហការ​គ្នា​រវាងSong Min Ho សមាជិក​ក្រុម Winner និង Bobby សមាជិក​ក្រុម iKON។

 

យ៉ាងណាក៏ដោយ រាល់​ចម្ងល់​ត្រូវ​បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៧​ខែ​សីហា នៅ​ពេល​ផលិតកម្ម​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​បាន​ប្រកាស​ថា តារា​ដែល​នឹង​ចេញ​បទ​ថ្មី​នោះ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី CL មេក្រុម​ល្បី​ឈ្មោះ​របស់ 2NE1 នោះ​ទេ។ តាម​នោះ​ដែរ បទ​ថ្មី​របស់​របស់​តារា​វ័យ​២៥​ឆ្នាំ​មាន​ឈ្មោះ​ថា “Lifted” ហើយ​នឹង​ចេញ​នៅ​ថ្ងៃ​ទី ១៩​ខែ​សីហា​ខាង​មុខ៕

 

ស្ងាត់ៗ CL ប្រកាស​ចេញ​បទ​ចម្រៀង​នៅ​អាមេរិក​យ៉ាង​ឆាប់​បំផុត

 

ស្ងាត់ៗ CL ប្រកាស​ចេញ​បទ​ចម្រៀង​នៅ​អាមេរិក​យ៉ាង​ឆាប់​បំផុត

 

ចុចអាន៖ឪពុក CL មិន​ស្ដាយ​ក្រោយ​ដែល​កូន​ស្រី​បោះបង់​ការ​សិក្សា​ទាំង​នៅ​ក្មេង​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop