រ៉ូប​៤៧​ឈុត​ត្រៀម​សម្រាប់​តួ​ស្រី​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”

មាន​រ៉ូប​ចំនួន ៤៧ ឈុត​ជា​ស្នាដៃ​កែច្នៃ​របស់​សាលា Raffle International ត្រៀម​សម្រាប់​តួ​ស្រី​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ដើម្បី​ឱ្យ​​ល្ខោន​ទូរទស្សន៍​ដែល​ត្រៀម​ចេញ​ថត​មួយ​នេះ​កាន់​តែ​មាន​សោភណភាព។

 

រ៉ូប​៤៧​ឈុត​ត្រៀម​សម្រាប់​តួ​ស្រី​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”ក្រុមការងារច្នៃម៉ូដនៅសាលា Raffle

បើ​តាម​លោក ង៉ែត សេងថៃ ជា​ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់​ទំនង​បាន​សាលា​ខាង​លើ​និយាយ​ថា ឈុត​ទាំង​អស់​ត្រូវ​បាន​បែងចែក​តាម​កម្មវិធី​នីមួយៗ​នៅ​ក្នុង​សាច់​រឿង​សម្រាប់​តួ​ស្រី។ ទោះ​បី​ជា​យ៉ាង​ណា ក្រុមការងារ​របស់​លោក​កំពុង​គូ​ម៉ូត​រ៉ូប​ទាំង​នោះ បន្ទាប់​មក​ទើប​ធ្វើ​ការ​ជ្រើសរើស​រក​គំរូ​សក្ដិសម ហើយ​​រៀបចំ​កែច្នៃ​តែ​ម្ដង។

 

លោក​មិន​អាច​​កំណត់​ពេល​វេលា​ជាក់លាក់​សម្រាប់​ដំណើរ​ការ​ច្នៃ​ម៉ូដ​រ៉ូប​ទាំង​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ​ក្រុម​ការងារ​របស់​លោក​សុទ្ធសឹងតែ​មាន​ស្នាដៃ​ និង​បទ​ពិសោធន៍​គ្រប់គ្រាន់​មិន​ឱ្យ​មាន​ការ​យឺតយ៉ាវ​នោះ​ទេ។

 

រ៉ូប​៤៧​ឈុត​ត្រៀម​សម្រាប់​តួ​ស្រី​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”គំរូម៉ូដរ៉ូបដែលគូដោយដៃ

 

អត្ថបទ៖ សំ ជំនាញ