ក្រុមណាហ្គាវើល រំពឹងផ្តួលប៉ូលិស ថ្ងៃនេះដើម្បីបន្ថែមភាគរយទទួលបានលេខ៣

ក្រុមណាហ្គាវើល រំពឹងអាចផ្តួលក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃពុធនេះ ដើម្បីបង្កើនភាគរយកាន់តែខ្ពស់ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ នៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦នេះ ហើយក្រុមភ្នំពេញក្រោន ក៏ប្រកួតជាមួយក្រុមវេស្ទើន ដើម្បីជម្រះមន្ទិលការស្មើគ្នា នៅថ្ងៃនេះផងដែរ។

mm1

ក្រុមណាហ្គាវើល ដែលកំពុងឈរនៅលេខរៀងទី៣ស្រាប់ ដោយមាន៣១ពិន្ទុ បន្ទាប់ពីពួកគេបានបង្ហាញការប្រកួតយ៉ាងល្អបំផុតនៅក្នុងជើងទី២ ជាមួយលទ្ធផលមិនធ្លាប់ចាញ់សោះនោះ ហាក់មិនបានបង្ហាញការបារម្ភចំពោះការយកឈ្នះក្រុមប៉ូលិស ដែលពួកគេធ្លាប់ឈ្នះ ២-១ ក្នុងជើងទី១ លើកនេះប៉ុន្មានឡើយ។

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បាននិយាយថា៖«ការព្រួយបារម្ភវាចេះតែមានហើយ សម្រាប់ការប្រកួតម្តងៗ ប៉ុន្តែសម្រាប់ការជួបក្រុមប៉ូលិស លើកនេះ វាជាការប្រកួតយ៉ាងសំខាន់បំផុត។ មានន័យថា បើយើងឈ្នះក្រុមប៉ូលិស លើកនេះ យើងនឹងមានឱកាសពី៨០ទៅ៩០ភាគរយ ក្នុងការទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងរដូវកាលនេះ»។

mm2

លោក ចាន់ណា បានបញ្ជាក់ថា៖«ខ្ញុំគិតថា ការរៀបចំរបស់ខ្ញុំបានល្អ ហើយសំខាន់កីឡាកររបស់ខ្ញុំម្នាក់ៗកំពុងមានឆន្ទៈ ព្រោះតាំងពីការប្រកួតជើងទី២មក យើងមិនដែលចាញ់ទេ គឺមានតែឈ្នះ និងស្មើ អ៊ីចឹងនៅពេលកីឡាករមានទឹកចិត្ត ពួកគេនឹងលេងកាត់តែបានល្អ ហេតុនេះ ខ្ញុំរំពឹងឈ្នះក្រុមប៉ូលិស ពី៧០ទៅ៨០ភាគរយ»។

ដោយឡែក ក្រុមភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋាន RSN របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមវេស្ទើន នាល្ងាចម៉ោង៦ ថ្ងៃពុធនេះដែរ ខណៈការប្រកួតជើងទី១ ក្រុមភ្នំពេញក្រោន បានត្រឹមស្មើ ២-២ ជាមួយវេស្ទើន។ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នាលើកនេះ ក្រុមភ្នំពេញក្រោន ដែលទើបជួបការចាញ់ទាំងមិនអស់ចិត្តលើក្រុមខ្លាំងកំពុងឈរនៅកំពូលតារាង បឹងកេតអង្គរ ៣-២ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ អាចនឹងមានភាពរយឈ្នះក្រុមវេស្ទើន ព្រោះទម្រង់លេងរបស់ភ្នំពេញក្រោន មានភាពស៊ីចង្វាក់គ្នាជាងក្រុមវេស្ទើន ដែលទើបតែឈ្នះបាន១លើក ក្នុងការប្រកួតសរុបចំនួន១៤លើក៕

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

table

The post ក្រុមណាហ្គាវើល រំពឹងផ្តួលប៉ូលិស ថ្ងៃនេះដើម្បីបន្ថែមភាគរយទទួលបានលេខ៣ appeared first on CamboSport.