Aguero រកបាន៣គ្រាប់ ខណៈ Man City បំបាក់ Bucharest ចាស់ដៃ (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Sergio Aguero បានលុបលាងការស៊ុតបាល់ប៉េណាល់ទីមិនចូលទី២គ្រាប់របស់គេ ដើម្បីស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Manchester City បានផ្តួលក្រុម Steaua Bucharest យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ Playoff របស់ពួកគេក្នុងប្រទេសរូម៉ានី។

2558

លទ្ធផលនេះមានន័យថា លោក Pep Guardiola គ្រូបង្វឹកថ្មីរបស់ Man City អាចធូរស្រាល ខណៈដែលក្លិបដែលគាំទ្រដោយត្រកូល Abu Dhabi មួយនេះ ត្រូវការឈ្នះការប្រកួតតែមួយជើងទៀតប៉ុណ្ណោះក្នុងការទទួលបានប្រាក់ឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវគ្គចែកពូល។ ខ្សែបម្រើ David Silva បានជួយឲ្យ Man City មានគ្រាប់បាល់នាំមុខមុននៅនាទី ទី១៣ ពោលគឺនៅចន្លោះពេលដែល Aguero បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី២គ្រាប់ នៅមុនពេលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ បានរកគ្រាប់បាល់ទី២សម្រាប់ក្រុមភ្ញៀវ នៅជិតបញ្ចប់តង់ទី១។

បន្ទាប់មក ខ្សែបម្រើចំណូលថ្មី Nolito បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេសម្រាប់ Man City នៅដើមតង់ទី២ ហើយ Aguero បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ទៀត ខណៈដែលក្រុមរបស់លោក Guardiol បានដណ្តើមយកការគ្រប់គ្រងទាំងស្រុងនៅមុនពេលការប្រកួតជើងទី២នៅទីក្រុង Manchester ក្នុងរយៈពេល៨ថ្ងៃទៀត។ លោក Guardiola បានប្រាប់ទូរទស្សន៍ថា៖ «យើងស្ទើរតែស្ថិតក្នុងក្របខ័ណ្ឌ Champions League ហើយ។ នោះគឺជាគោលដៅរបស់យើង។ វាជាការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យមួយ។ លទ្ធផលនេះពិតជាអស្ចារ្យ ខ្ញុំពិតជាពេញចិត្តនឹងរបៀបដែលយើងបានលេង ហើយកីឡាករគួរតែទទួលបានការកោតសរសើរដ៏ធំធេង»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Aguero រកបាន៣គ្រាប់ ខណៈ Man City បំបាក់ Bucharest ចាស់ដៃ (មានវីដេអូ Highlight) appeared first on CamboSport.