សមត្ថកិច្ច​បញ្ជូន​សកម្មជន​បឹងកក់​២​នាក់​មក​កាន់​តុលាការ​នៅ​ព្រឹក​នេះ

តំណាង​សហគមន៍​​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​​ម៉ោង​ប្រមាណ​៧ ថ្ងៃ​​ទី​១៧ សីហា។

អ្នកស្រី ទេព វន្នី ថ្លែង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​សាកសួរ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ពី​ប្រភព​នៃ​ទីងមោង ក្រវិល ទៀន ធូប ទង់​អង្គការ​សហប្រជាជាតិ ទង់​ជាតិ រួម​​នឹង​សម្ភារៈ​ផ្សេងទៀត ដែល​សហគមន៍​បឹងកក់ យក​មក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

ទោះ​យ៉ាងណា អ្នកស្រី ទេព វន្នី ឆ្លើយ​តប​ថា មិន​មាន​ច្បាប់​ណាមួយ​ហាមប្រាម​ពលរដ្ឋ​មិន​ឲ្យ​យក​សម្ភារៈ​ទាំង​នេះ រៀបចំ​យុទ្ធនាការ​តស៊ូ​មតិ​នោះ​ទេ។

តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃុំ​ខ្លួន​សាកសួរ ក្រោយពី​ចាប់​ខ្លួន​អ្នក​ទាំង២ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ចប់​សព្វគ្រប់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។