បុរស​វ័យ​ក្មេង លា​ឈប់​ការងារ​​អ្នក​គ្រប់គ្រង​ ​ក្លាយ​ជា​អ្នក​លេង​ ​Pokemon Go​ ​ពេញ​ម៉ោង​

លោក​ ​Benny Affonso​ ​វ័យ​ ​២៤​ ​ឆ្នាំ​ ​បាន​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ​ ​ជា​អ្នក​គ្រប់គ្រង​ហាង​សាខា​មួយ​របស់​ ​Burger King​ ​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​បាន​ក្លាយ​ជា​អ្នក​លេង​ហ្គេម​ ​Pokemon Go​ ​ពេញ​ម៉ោង។

 

បុរស​វ័យ​ក្មេង លា​ឈប់​ការងារ​​អ្នក​គ្រប់គ្រង​ ​ក្លាយ​ជា​អ្នក​លេង​ ​Pokemon Go​ ​ពេញ​ម៉ោង​

Benny Affonso

 

ការ​សម្រេច​ចិត្ត​ចោល​ការងារ​ការិយាល័យ​ ​ហើយ​ស្រវ៉ា​ ​Pokemon Go​ ​ព្រោះ​ ​Affonso​ ​អាច​រក​ចំណូល​បាន​ច្រើន​ពី​ហ្គេម​នេះ​ ​ដោយ​គាត់​បាន​ក្លាយ​ជា​អ្នក​បង្រៀន​ពី​វិធី​លេងឲ្យឆាប់ឡើងវគ្គ​ ​បច្ចេកទេស​វាយ​ដណ្ដើម​ ​និង​ការពារ​ ​GYM​ ​ជា​ដើម។

 

ក្រៅ​ពី​នេះ​ ​Affonso​ ​ក៏​បាន​ទទួល​ចំណូល​ពី​ភោជនីយដ្ឋាន​ ​ឬ​ហាង​កាហ្វេ​ ​ដែល​គាត់​ធ្វើ​ការ​បង្រៀន​ដល់​អ្នក​លេង​នានា​ ​ខណៈ​ដែល​ការ​លក់​របស់​ហាង​ទាំង​នោះ​មាន​ការ​កើន​ឡើង៕

 

អាន​បន្ត​ ​៖​ ករណី​ដំបូង​​នៅ​សិង្ហបុរី​ បុរស​ពីរ​នាក់​ឈ្លោះ​គ្នា​​ព្រោះ​ Pokemon Go រហូត​ត្រូវ​ចាប់​ខ្លួន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​insider