ពិសា​អាហារ​ទាំង ១០ មុខ​នេះ​នឹង​ជួយ​កម្ចាត់​លើស​ជាតិ​អាស៊ីត​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​ដើម្បី​បញ្ឈប់​ការឡើង​ជាតិ​អាស៊ីត អត្ថបទ​នេះ​នឹង​ណែនាំ​នូវ​អាហារ​ល្អៗ​ខាងក្រោម​នេះ​ដែល​ជួយ​លោកអ្នក​បញ្ឈប់ ឬ​បន្ថយ​ការឡើង​ជាតិ​អាស៊ីត​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​១. ពិសា​អង្ករ​ស្រូវ​សាលី 
​    ​វា​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ពេលព្រឹក ព្រោះ​វា​ជួយ​ឱ្យ​ឆ្អែត​បានយូរ និង​រឹតតែ​ពិសេស​គឺ​វា​ជួយ​ស្រូប​យកជាតិ​អាស៊ីត​។ 

​    ​២. ខ្ញី​
​    ​ខ្ញី​មានគុណ​សម្បត្តិ​អស្ចារ្យ​ណាស់​ក្នុងការ​បំបាត់​ជាតិ​អាស៊ីត​។ លោកអ្នក​គួរ​បញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឱ្យបាន​ទៀងទាត់​។ 

​    ​៣. ប្រទាល​កន្ទុយក្រពើ​
​    ​វា​ជា​អ្នក​បំបាត់​ជាតិ​អាស៊ីត​មាន​ប្រសិទ្ធភាព​ដូចគ្នា​ទៅនឹង​ខ្ញី​ដែរ​។ លោកអ្នក​អាច​ពិសា​ទឹក​ប្រទាល​នេះ​លាយ​ជាមួយ​ទឹក​ធម្មតា​។ 

​    ​៤. ញាំ​បន្លែ​
​    ​លោកអ្នក​គួរ​ទទួលទាន​ញាំ​បន្លែ​និង​ផ្លែឈើ​ផ្សេងៗ​ចូលគ្នា ប៉ុន្តែ​ត្រូវចៀ​សវា​ប៉េង​បោះ ខ្ទឹមបារាំង ឈី​ស និង​ទឹក​ក្បុង​។ 

​    ​៥. ចេក​    ​
​     ចេក​សម្បូរ​ដោយ​ប្រភេទ​អាស៊ីត pH of 5,6 ដែល​ជួយ​កម្ចាត់​អាស៊ីត​មិនល្អ ដូចជា​អាស៊ីត​អ៊ុយ​រិច​ជាដើម​។ 

​    ​៦. អាហារ​សមុទ្រ និង​មាន់​
​    ​ត្រូវ​ចាំ អ្នក​ត្រូវ​ពិសា​អាហារ​ទាំងនេះ​ដោយ​ស្ងោរ ឬ អាំង​ប៉ុណ្ណោះ​។ ចំពោះ​អាហារ​សមុទ្រ អ្នក​គួរ​ជ្រើស​យក បង្កង ខ្យង និង​បង្គារ​។ 

​    ​៧. បន្លែ​បៃតង​
​    ​បន្លែ​ដែល​ជួយ​បណ្តេញ​ជាតិ​អាស៊ីត​មាន​ប្រសិទ្ធភាព​ជាងគេ​គឺ ស្ពៃក្រញាញ់ ស្ពៃ​ប្រូ​ខូ​លី និង​សណ្តែកបាយ​។ ប៉ុន្តែ​គ្រប់​បន្លែ​បៃតង និង មើម​បន្លែ​បៃតង​សុទ្ធតែ​ល្អ​ទាំងអស់​។ 

​    ​៨. ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery)
​    ​ស្ពៃ​នេះ​មាន​កាល់​ឡូរី​ទាប ប៉ុន្តែ​មានទឹក​ច្រើន និង​គុណសម្បត្តិ​បណ្តេញ​ជាតិ​អាស៊ីត​ក៏​ច្រើន​។ 

​    ​៩. ជីរវ៉ាន់ស៊ុយ​
​    ​អ្នក​គួរ​បញ្ចូល​ជីរវ៉ាន់ស៊ុយ​ក្នុង​អាហារ​ប្រចាំថ្ងៃ ព្រោះ​វា​មានគុណ​សម្បត្តិ​ចំពោះ​សុខភាព​ច្រើនណាស់ រាប់ទាំង​ការបណ្តេញ​ជាតិ​អាស៊ីត​។ 

​    ​១០. ទឹកដូង​
​    ​ទឹកដូង​មាន​ប្រសិទ្ធភាព​អស្ចារ្យ​នៅពេល​និយាយ​ដល់​ការ​កម្ចាត់​លើស​ជាតិ​អាស៊ីត​ក្នុង​ខ្លួន​៕