Joe Hart ​​ត្រៀម​​ចេញ​ពី​ Man City ក្រោយ​បម្រុង​​នៅ​ UCL យប់​មិញ​ទៀត

Joe Hart ​អ្នកចាំទី​​ដៃ​ទី​១​ ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស ត្រៀម​ចាក​ចេញ​ពី​ក្លឹប​​មេឃ​ខៀវ​ Manchester City មែន​ទែន​ហើយ​ បន្ទាប់​ពី​​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​កាល​ប្រកួត​ Premier League និង​បម្រុង​នៅ​​ប្រកួត​ជម្រុះ​ UEFA Champions League កាល​ពី​យប់​មិញ​ទៀត។

 

Joe Hart ​​ត្រៀម​​ចេញ​ពី​ Man City ក្រោយ​បម្រុង​​នៅ​ UCL យប់​មិញ​ទៀត

Joe Hart អ្នកចាំទី​​ដៃ​ទី​១ ជម្រើស​ជាតិ​អង់គ្លេស

 

​អ្នកចាត់ការ​ថ្មី​ Pep Guardiola ​បាន​ពេញ​ចិត្ត​អ្នកចាំទី​ Willy Caballero ​ជា​ជាង​ Joe Hart ​សម្រាប់​២​ប្រកួត​កន្លង​ទៅ​ ​ខណៈ​ដែល​អតីត​អ្នកចាត់ការ​ក្រុម​ Bayern Munich​ រូប​នេះ​ ​ក៏​បាន​ព្រមព្រៀង​​គ្នា​ជាមួយ​ក្លឹប​ FC Barcelona នឹង​នាំ​យក​អ្នកចាំទី​​ជម្រើស​ជាតិ​ឈីលី​ Claudio Bravo ​មក​កាន់​កីឡដ្ឋាន​ Etihad ​ឆាប់ៗ​ផង​ដែរ។

 

​​​អ្នកចាំទី​វ័យ​២៩​ឆ្នាំ​ Hart នៅ​ជាប់​កុងត្រា​ជាមួយ​ Man City ៣​ឆ្នាំ​ទៀត​ ប៉ុន្តែ​​ហាក់​គ្មាន​ក្នុង​គម្រោង​របស់​ Pep ឡើយ​​រដូវ​កាល​នេះ ​ហើយ​រូប​គេ​​កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ក្រុម​មេឃ​ខៀវ​ នៅ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ខែ​ក្រោយ​ ហើយ​អាច​នឹង​ចាក​ចេញ​ទៅ​ក្រុម​ Sevilla ​របស់​អេស្ប៉ាញ ឬ​ទៅ​ Everton ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង៕

 

Joe Hart ​​ត្រៀម​​ចេញ​ពី​ Man City ក្រោយ​បម្រុង​​នៅ​ UCL យប់​មិញ​ទៀត

 

Joe Hart ​​ត្រៀម​​ចេញ​ពី​ Man City ក្រោយ​បម្រុង​​នៅ​ UCL យប់​មិញ​ទៀត

 

Joe Hart ​​ត្រៀម​​ចេញ​ពី​ Man City ក្រោយ​បម្រុង​​នៅ​ UCL យប់​មិញ​ទៀត

 

Joe Hart ​​ត្រៀម​​ចេញ​ពី​ Man City ក្រោយ​បម្រុង​​នៅ​ UCL យប់​មិញ​ទៀត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | goal