អ្នក​ចាំ​ទី​ Lloris រង​របួស​មិន​អាច​លេង​ឲ្យ​ Spurs រហូត​១​ខែ

Hugo Lloris អ្នក​ចាំ​ទី​ដៃ​ទី​១​ របស់ Tottenham Hotspur នឹង​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​៤ សប្ដាហ៍​ដោយ​សារ​របួស​សរសៃ​ពួរ​ក្នុង​​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ​ Everton។

 

 អ្នក​ចាំ​ទី​ Lloris រង​របួស​មិន​អាច​លេង​ឲ្យ​ Spurs រហូត​១​ខែLloris

 

ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សមាជិក​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​ជំនួស​ដោយ​ Michel Vorm នៅ​​នាទី​៣៥​​ក្នុង​តង់​ទី​មួយ។ Spurs របូត​គ្រាប់​បាល់​នៅ​នាទី​ ទី​៥ ពេល​ដែល​​ Ross Barkley ខ្សែ​បម្រើ​របស់​ Evertonទាត់​បាល់​ពិន័យ​ហ្រ្វ៊ីឃីត​ទម្លុះ​ដៃ Lloris បញ្ចូល​ទី​យ៉ាង​ល្អ។

 

របួស​អាច​ធ្វើ​ឲ្យ​ Lloris វ័យ​២៩​ឆ្នាំ​ អវត្តមាន​ក្នុង​ការ​ប្រកួត​លីគ​យ៉ាង​ហោច​ណាស់​៤​ប្រកួត ​ធ្វើ​ឲ្យ​ Spurs ត្រូវ​ប្រើ​អ្នក​ចាំទី​ដៃ​ទី​២ ពេល​ប៉ះ Crystal Palace, Liverpool, Stoke និងSunderland៕

 

អ្នក​ចាំ​ទី​ Lloris រង​របួស​មិន​អាច​លេង​ឲ្យ​ Spurs រហូត​១​ខែ

 

អ្នក​ចាំ​ទី​ Lloris រង​របួស​មិន​អាច​លេង​ឲ្យ​ Spurs រហូត​១​ខែ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC