សម្រស់​តារា​ហុងកុង Lin Xia Wei ក្នុង​ឈុត​ប៊ី​គី​នី

តារា​សម្តែង​ហុងកុង Lin Xia Wei វ័យ​២៩​ឆ្នាំ បាន​រៀប​ការ​ជាមួយ​គ្រូបង្រៀន​សម្បូរ​ធនធាន​លោក Jason Mok កាលពី​ឆ្នាំ​២០១៥ ។

យោង​តាម​គេហទំព័រ Asian E-News Portal កាលពី​ពេលថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នាង Lin Xia Wei បាន​ចាត់ចែង​ទាំង​ការងារ​អាជីវកម្ម និង​ការងារ​គ្រួ​សារបាន​យ៉ាង​ល្អ ពោល​គឺ​នាង​បាន​ពង្រីក​មុខ​ជំនួញ​អាជីវកម្ម​មុខម្ហូប​ដល់​ទៅ​៩​សាខា​ឯណោះ ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន Xia Wei និង Jason បាន​ចំណាយពេល​ទៅ​លេង​សមុទ្រ​អំឡុង​ពេល​ដែល Xia Wei បាន​ស្លៀក​ឈុត​ប៊ី​គី​នី​ពណ៌​ខៀវ​បង្ហាញ​ពី​រាង​កាយ​ស្រ​ឡូ​ន និង​សិច​ស៊ី​របស់​នាង​។ នាង​បាន​បង្អួត​សម្រស់​លើ​ទូក ខណៈ​ពេល​ស្វាមី​របស់​នាង​ជា​អ្នក​ថតរូប ៕