តុលាការ​បង្គាប់​ឱ្យ​បង់​់សំណង​នៅក្នុង​ជម្លោះ​​រវាង​​ថ្នាក់​ដឹក​នាំ​ខ្មែរ​អុិស្លាម

ដោយចេញសេចក្ដីសម្រេចរបស់ខ្លួននៅក្នុងជម្លោះរវាងអ្នកនយោបាយខ្មែរអុិស្លាមដ៏លេចធ្លោបំផុតពីររូបនៅក្នុងប្រទេស សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានរកឃើញថា លោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចមានពិរុទ្ធពីបទបរិហារកេរ្តិ៍លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ។ លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន១០០លានរៀលទៅលោក អូស្មាន ហាស្សាន់ គឺក្រោម១លានដុល្លារដែលលោកបានស្នើពេលដាក់ពាក្យបណ្ដឹង។ ជម្លោះនេះកើតឡើងជុំវិញការអះអាងដែលថា លោក អះមា៉ត់ យ៉ះយ៉ា បានផ្ដល់បទសម្ភាសន៍កាលពីខែមេសា ដោយចោទប្រកាន់លោក អូស្មាន ហាស្សាន់ ថាបានរៀបចំ និងទទួលផលប្រយោជន៍ពីគម្រោងផ្លូវដ៏ចម្រូងចម្រាសមួយកាត់ដីវិហារអាល់សឺកាល នៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។ លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់គេហទំព័រព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៨ ខែមេសាថា “មិនមាននរណាម្នាក់ក្រៅពីលោក អូស្មាន ហាស្សាន់ ទេ ដែលបានគូរប្លង់ ហើយផ្ដល់ឱ្យសាលារាជធានីដើម្បីសុំការអនុម័ត”។លោកបន្តថា លោក អូស្មាន ហាស្សាន់ ក៏មានជាប់ពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍន៍ខុនដូឯកជនមួយលើដីនេះដែរ។ លោក ឡុង កេសភិរម្យ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសកាលពីម្សិលមិញថា ការអះអាងនេះស្មើនឹងការបរិហារកេរ្តិ៍។ ចៅក្រមរូបនេះបានប្រាប់តុលាការថា “បន្ទាប់ពីពិនិត្យមើលភ័ស្តុតាងដែលទទួលបានពីដើមចោទ និងស្ដាប់ការលើកឡើងរបស់ចុងចោទ សាលាដំបូងរាជធានីបានសម្រេចពិន័យលោក អះមា៉ត់ […]

The post តុលាការ​បង្គាប់​ឱ្យ​បង់​់សំណង​នៅក្នុង​ជម្លោះ​​រវាង​​ថ្នាក់​ដឹក​នាំ​ខ្មែរ​អុិស្លាម appeared first on The Cambodia Daily.