ផ្សារ​ក្រោម​ដី​ដំបូង​នៅ​កម្ពុជា ទាញ​ចំណាប់​អារម្មណ៍​ខ្ពស់​ពី​យុវវ័យ

ផ្សារ​ក្រោម​ដី​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​នៅ Naga World ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ បើ​ទោះ​ផ្សារ​នេះ​ពុំ​ទាន់​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ ឬ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ផ្តិត​យក​ទិដ្ឋភាព​ខាង​ក្នុង​យ៉ាង​ណា​ក្តី។
 

យុវវ័យ​ភាគ​ច្រើន​បាន​និយាយ​ថា វា​ជា​ភាព​ថ្មី​មួយ​ប្លែក​នៅ​កម្ពុជា ហើយ​ពួក​គេ​នឹង​ទន្ទឹង​រង់​ចាំ​ចូល​ទៅ​ទិញ​ទំនិញ​ពី​ផ្សារ​ដែល​ចំណាយ​ជាង ៩៤​លាន​ដុល្លារ​នេះ​ផង​ដែរ។

 

 

​​មក​ទល់​ពេល​នេះ​ផ្សារ Naga City Walk​ កំពុង​សាង​សង់​បាន​ប្រមាណ​ជាង​៦០% មាន​ទីតាំង​ក្រោម​ដី​​ពី​ NagaWorld និង Naga2 ក្នុង​ទំហំ​ប្រមាណ ១៣២៤៨​ ម៉ែត្រ​ក្រឡា និង​ដាក់​សម្ពោធ​ក្នុង​ពេល​ឆាប់​ៗ​ទៀត​ផង។ Naga City Walk ជា​មជ្ឈមណ្ឌល​លក់​ទំនិញ​ដែល​អាច​ទាញ​បាន​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ជា​ច្រើន ព្រមទាំង​កំណើន​សេដ្ឋកិច្ច​ផង​ដែរ៕
 

អត្ថបទ៖ លឹម សុ​នា​​​​​