នាង Sharon Chan សម្រាលកូន​ដោយ​វិធី​…

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ នាង Sharon Chan បានឲ្យដឹងថា នាងកំពុងពរពោះកូន ៥ ខែក្នុងផ្ទៃ ហើយនាងមានអ្វីជាច្រើនដែរត្រូវធ្វើ ។

នាង Sharon Chan សម្រាលកូន​ដោយ​វិធី​…

តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបានរៀបការជាមួយនឹងលោក William Lui ដែលមិនជាប់ខ្សែស្រឡាយជាអ្នកសិល្បៈសោះ កាលពីឆ្នាំ ២០១៤ ហើយនាងបានប្រាប់ឲ្យដឹងថា នាងមានការងារត្រូវធ្វើជាច្រើន ស្របពេលដែលពរពោះកូនទី ២ នេះ ។ នាងបានប្រាប់ថា នាងនឹងសម្រាកពីការងារសិល្បៈមួយរយៈសិន ដើម្បីយកពេលវេលាខ្លះហាត់ប្រាណ និង ធ្វើអ្វីផ្សេងៗទៀត ដើម្បីឲ្យរាងកាយសកម្ម ជាពិសេសនាងនឹងឲ្យបងប្រុសបង្កើតនាង ជួយរកឈ្មោះអង់គ្លេសដាក់ឲ្យកូនក្នុងផ្ទៃនេះទៀតផង ។

នាង Sharon Chan សម្រាលកូន​ដោយ​វិធី​…

នាងបានប្រាប់ដែរថា អំឡុងពេលពរពោះប៉ុន្មានខែដំបូង នាងមានភាពពិបាកយ៉ាងខ្លាំងក្នុងការញ៉ាំ និង គេង ជាពិសេសនាងស្រកទម្ងន់ថែមទៀត តែមកទល់ពេលនេះ អ្វីៗបានត្រឡប់មកប្រសើរវិញហើយ ។

នាង Sharon Chan សម្រាលកូន​ដោយ​វិធី​…

គួរបញ្ជាក់ដែរថា នាង Sharon នឹងសម្រាលកូននេះនាថ្ងៃបុណ្យណូអែលខាងមុខ ដោយនាងសម្រេចចិត្តទទួលយកការវះកាត់ជាងការសម្រាលតាមធម្មជាតិ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

នាង Sharon Chan សម្រាលកូន​ដោយ​វិធី​…នាង Sharon Chan សម្រាលកូន​ដោយ​វិធី​…