សម្រេច​មិនឱ្យ​លោកអ៊ុំ សំអាន នៅក្រៅឃុំ

រាជធានី​ភ្នំពេញ ​៖ ​ចៅក្រម​តុលាការ​កំពូល ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ សីហា ២០១៦​ សម្រេច​បដិសេធ​មិន​ឱ្យលោក​អ៊ុំ សំ​អាន ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប នៅ​ក្រៅ​ឃុំ​នោះ​ទេ​ ពោលគឺ​ទុក​ជនជាប់ចោទ​ឱ្យ​តុលាការ​ ដែល​សវនាការ​នេះ​ប្រកាស​​​កំបាំង​មុខ​ជនជាប់ចោទ ​និង​ចំពោះ​មុខ​មេធាវី​ ។

លោក​អ៊ុំ សំ​អាន ត្រូវ​លោក​តុ​ប ឈុ​ន​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​វេលា​ម៉ោង​១២ និង០៥​នាទីថ្ងៃ​ទី​១២​ មេ​សា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​​ត្រូវ​លោក​ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ទី​១-បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍ (​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សង្គម​និង​សន្តិសុខ​សង្គម​) ទី​២-បទ​ញុះញង់​ឱ្យ​មានការ​រើសអើង ទាំង​២ទល្មើស​នេះ មាន​ចែង​ក្នុង​មាត្រា៤៩៥,៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ។