អនិច្ចា ! ទៅ​ធ្វើ​ចំការ​នៅ​ថៃ ត្រូវ​រន្ទះ​តាម​ប្រល័យ​ពូ​និង​ក្មួយ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​ពីរ​រូប បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​ចំការ​អំពៅ​មួយ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​១៦ សីហា ២០១៦ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បុរស​ទាំង​២​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវជា​ពូ​និង​ក្មួយ រស់នៅ​ក្នុងភូមិ​-​ឃុំ​-​ស្រុក​ម៉ា​ឡៃ ។

គិត​ត្រឹម​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា​នេះ សាកសព​បុរស​ទាំង​ពីរ​នាក់ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ខ្មែរ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឡើយ​ទេ ៕