នាយ គ្រឿន បញ្ជាក់​រឿង​មិន​ព្រម​ចេញ​ក្រៅ​ប្រទេស

តារា​កំប្លែង​នាយ គ្រឿន បាន​ប្រាប់​ថា កន្លង​មក​មាន​Sponsor​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន ​បាន​ទាក់​​ទង​ខ្លួន​ដើម្បី​ទៅ​សម្ដែង​ និង​ច្រៀង ប៉ុន្តែ​នាយ​ប្រកែក​មិន​ព្រម​ទៅ ដោយ​ផ្អែក​លើ​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម។

 

នាយ គ្រឿន បញ្ជាក់​រឿង​មិន​ព្រម​ចេញ​ក្រៅ​ប្រទេស

 

ហេតុផល​ទី​១៖ សម្រាប់​នាយ គ្រឿន ការ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេសបាន​ចំណូល​មិន​​លើសចំណូលដែល​​នាយរកបាន​ក្នុង​ស្រុក​ឡើយ។

​ហេតុផលទី២៖ តារា​កំប្លែង​រូប​នេះ​ ជាមនុស្សខ្លាចរឿង​ជិះ​យន្តហោះ និង មានបញ្ហាការ​ប្រើប្រាស់​ភាសាបរទេស ។

ហេតុផលទី៣៖  នាយ​គ្មាន​ទំនុក​ចិត្ត​ពេល​សម្ដែង​ដែល​មាន​គ្នា​តិច។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​អញ្ជើញ​ជា​លក្ខណៈ​ក្រុម​តែ​ម្ដង​នាយយល់ព្រម។

 

តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត ស្វាយរៀង​រូប​នេះ​ឲ្យ​ដឹង​ថា កន្លង​មក​  Sponsor​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ចង់​​អញ្ជើញ​រូប​លោក​ទៅ​សម្ដែង​នៅសហរដ្ឋ​​អាមេរិក បារាំង កាណាដា អូស្ត្រាលី ជប៉ុន ជា​ដើម។ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ទៅ​វិញ​ដោយ​ផ្អែក​លើ​មូលហេតុ​ខាង​លើ។

 

ចាប់​​តាំង​​ពី​បោះ​ជំហាន​ចូល​សិល្បៈ​តាម​រយៈ​បង​ប្រុស​ជាង​៥ឆ្នាំ​មក​នេះ នាយ​គ្រឿង ធ្លាប់​ក្រៅ​ប្រទេស​តែ​ម្ដង​គត់ កាល​រដូវ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នៅ​ប្រទេស​កូរ៉េ ដោយ​ទៅ​ជា​ក្រុម​ក្នុង​ក្រុម​កំប្លែង​CTN​តែ​ម្ដង៕

 

អាន​អត្ថបទ៖ ដឹងថានាយ គ្រឿង មួយ​រឿង​ស៊ីថ្លៃប៉ុន្មានអត់?

 

អត្ថបទ៖ ខុត សីហា