ឌួង ហ្សូរីដា អំពាវនាវកុំឲ្យនារី ស្ពាយកាបូប ពេលជិះម៉ូតូ ក្រែងជួបគ្រោះថ្នាក់

ភ្នំពេញៈ ពិធីការិនីរូបស្រស់សោភា ដែលមានរហ័សនាមថាជារាជនីសក់ កញ្ញា ឌួង ហ្សូរីដា បានរំលេចសារ អំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារី នៅពេលដែលជិះម៉ូតូកុំស្ពាយកាបូប ឫក៏កាតាបអី ព្រោះថាអាចជួបគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ ។

ការអំពាវនាវរបស់ តារាសម្តែង និងជាពិធីការិនី កញ្ញា ឌួង ហ្សូរីដា បែបនេះគឺបន្ទាប់ពីនាងបានជួបបញ្ហាមួយ កាលពីថ្ងៃម្សិលមិញនេះ បានបង្ហាញវត្តមានជួយដល់នារីម្នាក់ ដែលជួបគ្រោះថ្នាក់ ដោយសារតែត្រូវចោរឆក់កាបូប បណ្តាលឲ្យដួល ដោយនាងបានសរសេរបង្ហោះថា «សង្ឃឹមថាក្មេងស្រីនោះ មិនមានបញ្ហាអីធំដុំទៀតទេ តែអ្វីដែលគួរអោយបារម្មណ៍នោះ គឺគាត់មិនដឹងខ្លួនហើយនៅតែរវើរវាយ ។ ជូនពរអោយគាត់ផុតពីគ្រោះថ្នាក់ទាំងឡាយ ព្រោះយើងមិនចង់អោយ មានការបាត់បង់ធនធានមនុស្សល្អៗ របស់ប្រទេសយើងឡើយ គាត់ជានិសិត្សពេទ្យទើបបញ្ចប់»។

នៅក្នុងសារនោះដែលតារាស្រីរូបនេះ ក៏បានធ្វើការសំណូមពរ ទៅដល់ទស្សនិកជន និងធ្វើការអំពាវនាវ ទៅដល់សមត្ថកិច្ចផងដែរថា «សូមប្រុងប្រយ័ត្នក្នុងការបើកបរម៉ូតូ យកល្អកុំស្ពាយកាបូបរឺកាតាបអី ដាក់ក្នុងកែបម៉ូតូទៅ ព្រោះចោរវាមិនដឹងថាមានរឺមិនមានទេគឺវាឆក់យកដូចប្អូនស្រីម្នាក់នេះអញ្ចឹង ឆក់មិនបាន ប៉ុន្តែគ្នាត្រូវរងរបួស នេះសំណាងហើយគាត់បានពាក្យមួកការពារសុវត្ថភាព ប្រសិនបើគ្មានមួកវិញ ច្បាស់ជាបោកក្បាលនឹងថ្នល់ ហើយអស់មុខមួយចំហៀងទៀត ។

សូមអំពាវនាវដល់គ្រប់ប៉ូលីសខណ្ទ័ទាំងអស់ ជាពិសេសខ័ណ្ទទឹកល្អក់៣ ផ្លូវទេពផន ម្តុំហាងនាងខ្ញុំនេះ មានករណីឆក់ស្ទើររាល់ថ្ងៃនិងយប់ មានក្មេងកាងចាំស្ទាក់វៃគ្នាមិនលួស សូមមេត្តាលោកប៉ូលីសចុះធ្វើការ ល្បាតខ្លះទៅអី អានិតកូនគេ កូនយើង គ្រួសារគេ គ្រួសារយើង សុំតែសុខទាំងអស់គ្នាទេ»។

ដូចពាក្យលោកពោលថា «ធ្វើល្អបានល្អ» នោះវាមិនខុសទេ ពោលគឺក្រោយពីតារាស្រីកញ្ញា ឌួង ហ្សូរីដា បានទៅជួយដល់នារីម្នាក់នោះ ហើយមិនទាន់បានប៉ុន្មានផង នាងក៏ត្រូវបានប្អូនប្រុស របស់នារីម្នាក់នោះ និងមហាជនក៏ដូចជាអ្នកគាំទ្រ នាងជាច្រើន បានអរគុណនិងកោតសរសើរ ពីទឹកចិត្តរបស់នាង ដែលជួយយកអាសារ នារីរងគ្រោះម្នាក់នោះ ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload