សុខ មុនីពិសី ខួបកំណើតម្តង លេងខ្លួនស៊ិចស៊ីអស់ស្ទះ មិនគួរឲ្យជឿ!

ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា សុខ មុនីពិសី បានធ្វើពិធីខួបកំណើតយ៉ាងអធិកអធមមួយ កាលពីប៉ុន្មានថ្ងៃមុន នៅឯភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីខួបកំណើតរបស់តារាស្រីរូបនេះ  បានបង្ហាញនូវឈុតសម្លៀកបំពាក់ពីរឈុត ដែលឈុតទី១ ជាឈុតពណ៌ខ្មៅ ស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូងយ៉ាងពេញទំហឹង ចំណែកឯឈុតទី២ ជារ៉ូបពណ៌លឿង មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែក។ ចំពោះឈុតស៊ិចស៊ីទាំងពីរឈុតនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដែលលាន់មាត់សរសើរថា នាងលេងស្ទីលខ្លួន មិនចាញ់តារាអ៊ឺរ៉ុបប៉ុន្មាននោះទេ។ 

មិនតែប៉ុណ្ណោះ តារាល្បីជាច្រើនដួង ក៏មានវត្តមានក្នុងពិធីខួបកំណើតរបស់ កញ្ញាមុនីពិសីផងដែរ​ ដូចជា កញ្ញា មាស សុខសោភា កញ្ញា លី ច័ន្ទសីហា ញឹម ចាន់ថន កញ្ញា កុសុម៉ា កញ្ញា ឆុំ វត្តី លោក សាវិន ហ្វីលីព និងតារាជាច្រើនទៀត៕

តោះមើលសម្រស់ស៊ិចស៊ី របស់កញ្ញាមុនី ពិសីក្នុងថ្ងៃខួបកំណើតរបស់នាង៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា សុខ មុនីពិសី ត្រូវបានបងស្រីបង្កើតរបស់នាង ចេញមុខតបតជំនួស ពីរឿងដែលនាងស្លៀកឈុតបីគីនី នៅមាត់សមុទ្រ។

តារាសម្តែង និងជាតារាចម្រៀង កញ្ញា សុខ មុនីរក្សា បានចេញមុខប្រតិកម្មតបត និងការចុះផ្សាយព័ត៌មាន ដែលធ្វើការវាយប្រហារទៅលើ កញ្ញា សុខ មុនីពិសី ដែលជាប្អូនស្រីបង្កើត ថាស្លៀកពាក់សិចស៊ី និងធ្វើការវាយ តម្លៃប្អូនស្រីរបស់នាង ត្រឹមសំបកក្រៅ និងត្រឹមសំលៀកបំពាក់ ។

ក្រោយពី កញ្ញា សុខ មុនីពិសី បានរំលេចរូបថតជាច្រើនសន្លឹក បង្ហាញពីការស្លៀកពាក់ ឈុតប៊ីគីនី បង្អួតរាងនៅមាត់សមុទ្រនោះ គឺមានបណ្តាញ សារព័ត៌មានមួយចំនួន បានយករូបរបស់នាង មកចុះផ្សាយ ដើម្បីបង្អួតឲ្យមហាជនបានឃើញ ពីរូបរាងស្រស់ស្អាតរបស់នាង ។

បន្ទាប់ពីមានការចុះផ្សាយ និងមានការរិះគន់ទៅលើ កញ្ញា មុនីពិសី រួចមិនទាន់បានមួយថ្ងៃស្រួលបួលផង តារាចម្រៀង កញ្ញា មុនីរក្សា ជាបងស្រីបានចេញមុខតបត និងប្រតិកម្មជំនួសប្អូនស្រី របស់នាងថា «ពីដំបូងគិតថាមិនអីទេ ឃើញគេចុះព័ត៌មាននិយាយ ពីប្អូនស្រីរបស់ខ្ញុំ តែចុះយូរៗទៅដូចជា ពិបាកអានពិបាកស្ដាប់ណាស់ ព្រោះសរសេរលើសពីការពិត សូមកុំយកមនុស្សពីរនាក់ យកមកប្រៀបធៀប ព្រោះជាអ្នកសិល្បៈដូចគ្នាទេ សូមកុំវាយតម្លៃ មនុស្សត្រឹមតែសំបក ក្រៅជាពិសេស លើសំលៀកបំពាក់ ព្រោះមនុស្សម្នាក់ៗ មានតម្លៃមានចំណុចល្អរៀងខ្លួន ហើយមិនមែនចង់ល្បី រហូតដល់ថ្នាក់ស្លៀកពាក់ មិនចេះមើលទីកន្លែងនោះទេ» ។

នៅក្នុងនោះតារាស្រីរូបនេះ បានបញ្ជាក់ពីមូលហេតុ ដែលប្អូនស្រីស្លៀកឈុតប៊ីគីនីថា «ពួកខ្ញុំទៅលេងសមុទ្រ ទៅលេងទឹកមិនមែនទៅលេង ក្នុងវត្តនោះទេ ហើយរាល់ការ comment សូមកុំជ្រុលពេករិះគន់ បែបស្ថាបនាពួកខ្ញុំ អាចទទួលយកបាន តែនេះរិះគន់បែបជាន់បន្លិចតែម្ដង សូមបើកចិត្តបើកបេះដូង អោយតម្លៃអ្នកសិល្បៈផង មិនមែនស្លៀកសិចស៊ីសុទ្ធ តែគេអាក្រក់ទាំងអស់នោះទេ ហើយមុននឹងយករូបគេ ចុះព័ត៌មានសុំមេត្តា សុំការអនុញ្ញាតពីសាមីខ្លួនគេផង »៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload