ទើបតែដឹងថា តារាថៃល្បីៗ ៥ដួងនេះ ទៅណាមកណា ក៏មានម្តាយនៅចាំថែរក្សា មិនឱ្យឃ្លាតពីក្រសែភ្នែកដែរ!

ថៃ៖ ថ្វីត្បិតតែមានឈ្មោះជាតារាល្បីក៏ពិតមែន ក៏ប៉ុន្តែជាញឹកញាប់ពួកតារាប្រុសស្រី ទាំងនេះក៏ត្រូវការកម្លាំងចិត្តពីអ្នកមានគុណដែរ ដើម្បីជួយគាំទ្រទំនុកបម្រុងពួកគេឱ្យ ស្ថិតនៅក្នុងភាពជោគជ័យជានិច្ច។

បច្ចុប្បន្នមានតារា៥រូបកំពុងតែជាប់ឈ្មោះថាជា Super Star ដែលមានម្តាយតែងតែតាមថែរក្សាមើលការខុសត្រូវខ្លាំង ជាងជំនួយការផ្ទាល់ខ្លួនទៅទៀត មិនថាពេលធ្វើដំណើរទៅថតការសម្តែង ការចូលរួមក្នុងកម្មវិធី ល្បីៗនានា ឬដំណើរកម្សាន្តទៅទីជិតឆ្ងាយនោះទេ។

ពួកគេប្រៀបបីដូចជាកូនក្មេង ដែលស្ថិតនៅក្នុងក្រសែភ្នែកម្តាយជាដរាប ទោះបីជាអាយុច្រើនប៉ុណ្ណា ឬមានភាព ល្បីល្បាញខ្លាំងប៉ុណ្ណាក៏ដោយ។ ខាងក្រោមនេះជាតារាដែលគេឱ្យឈ្មោះថា ពេលធ្វើដំណើរទៅណាមកណា មិនដែលឃ្លាតឆ្ងាយពីម្តាយនោះទេ៖

១. នាង Pancake៖ ប្រែក្លាយពីក្មេងស្រីធម្មតាម្នាក់នាង pancake បានក្លាយខ្លួនជា តារាឯកស្រីជួរមុខមួយរូបដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេង នៅក្នុងសិល្បៈថៃ ដោយសារ តែមានការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយណយ។ តាំងពីតូចមកទោះបី ជាមានការប្រកួតតូចធំក្តីក៏នាង pancake មិនដែលអវត្តមានអ្នកម្តាយឡើយ ទៅលើកទឹកចិត្ត។ គាត់គឺជាអ្នកដែលតែងតែឈេរនៅពីក្រោយ នៃភាពជោគជ័យ គ្រប់ជំហានរបស់ខ្លួន។

២. លោកNadach៖ តារាកម្លោះដ៏មានប្រជាប្រិយភាព វ័យក្មេងម្នាក់នេះ ត្រូវបានគេ មើលឃើញថាជាញឹកញាប់ តែងតែបានបង្ហោះនូវស្នាមញញឹមរីករាយ ជាមួយម្តាយសឹង គ្រប់ពេលចេញទៅថត នៅទីកន្លែងសាធារណៈនានា តាមរយៈ Instagram ។ ម្ដាយកែវ បានបង្រៀន Nadach ឱ្យស្គាល់ច្បាស់ពីប្រពៃណី វប្បធម៌ និងរបៀបរស់នៅក្នុងសង្គម ជាមនុស្សល្អមួយរួប ហើយរាល់ព្រឹកនាងតែងឱ្យពរជ័យ ដល់កូនប្រុសជាទីស្រឡាញ់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងឈរចាំប្រគល់កម្លាំងចិត្តជានិច្ចនៅក្នុង គ្រាលំបាកៗដែលបានជួបនៅក្នុងឆាកជីវិត។

៣. នាង Yaya៖ ស្ទើតែគ្រប់ជំហានរបស់ Yaya នៅក្នុងពិភពសិល្បៈមួយនេះ ម្តាយនាង ត្រូវបានគេសន្មត់ថាជាមនុស្សម្នាក់ដែលបានជួយនាង ពេញទំហឹងទាំងកាយ និងចិត្ត។ មិនថាទៅទីជិត ឬឆ្ងាយម្តាយកូនមួយគូនេះ​ បានស្ថិតនៅជិតគ្នាជានិច្ចដូចជាលលក ញីឈ្មោលដូច្នោះដែរ។

៤. នាង Thikhamporn៖ ចាប់ពីអាយុ១៥ឆ្នាំមក នាងជាក្មេងស្រីម្នាក់ដែលត្រូវបាន ទទួលការគាំទ្រពីម្តាយរហូតមក ដល់អាចប្រើជីវិតជាមនុស្សស្រីដ៏មានសមត្ថភាព ក្នុងវិស័យសិល្បៈថៃអស់រយៈពេល ជិត១៣ឆ្នាំបន្ទាប់។ ម្តាយនាងប្រៀបដូចជាអ្នក ត្រួតពិនិត្យផ្ទាល់ខ្លួន និងធ្វើជាគ្រូបង្វឹកយ៉ាងមានជំនាញ ក្នុងការផ្តល់កម្លាំងពេលដែល នាងធ្លាក់ទឹកចិត្ដ។ សព្វថ្ងៃនេះនាងត្រូវបានគេមើលឃើញថា មិនថាពេលចេញទៅ ធ្វើការនៅទីណាក្តីគឺតែងមានវត្តមាន ម្តាយនៅតាមថែរក្សាមិនឱ្យដាច់ពីខ្សែភ្នែកនោះទេ។

៥. លោក Chirayu៖ តារាម្នាក់នេះបានចូលសិល្បៈតាំងពីនៅក្មេង ហើយបច្ចុប្បន្ន ទោះបីជាគេមានអាយុ២0ឆ្នាំហើយក្តី ក៏អ្នកគាំទ្រភាគច្រើនបានឃើញថា គេតែងទៅ ណាមកណាជាមួយម្តាយជានិច្ច​ មិនដែលលោះពេលទេ។ ម្តាយគេទៅតាមព្រោះដើម្បី ថែរក្សាការពារកូន ជួយលើកទឹកចិត្ត ក្នុងការសម្រេចការងារនានាជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload