ប្រវត្តិសាស្ត្រ​​ចុក​ឈាម​របស់​ Facebook ​​គឺ​ពេល​មិន​ព្រម​លក់​ក្រុមហ៊ុន​​ឲ្យ​​ Yahoo

ក្នុង​កិច្ច​សម្ភាសន៍​​មួយ​កាល​ពី​ថ្មីៗ​នេះ​ស្ថាបនិក​ Facebook លោក​ Mark Zuckerberg បាន​រំលឹក​​ប្រវត្តិសាស្ត្រ​ដ៏​ចុក​ចាប់​មួយ​ដែល​​​គាត់​​បាន​ជួប​ប្រទះ។

 

ប្រវត្តិសាស្ត្រ​​ចុក​ឈាម​របស់​ Facebook ​​គឺ​ពេល​មិន​ព្រម​លក់​ក្រុមហ៊ុន​​ឲ្យ​​ Yahoo

 

​ពេល​វេលា​ដ៏​លំបាក​មួយ​សម្រាប់ Mark ​ គឺ​​នៅ​ឆ្នាំ​ ២០០៦​ ពេល​​ Yahoo ចង់​ទិញ​​​យក​ Facebook ក្នុង​ទំហំ​ទឹក​ប្រាក់​ ១ ពាន់​លាន​ដុល្លារ។ ទោះ​បី​ជា​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា​ Facebook នឹង​ទទួល​​សំណើ​ទិញ​យក​នេះ​ ប៉ុន្តែ​ Mark និង​សហ​ស្ថាបនិក​មួយ​រូប​ទៀត​ សម្រេច​ចិត្ត​ច្បាស់​ថា​​នឹង​ទុក​ឲ្យ​ជំនួញ​នេះ​រីក​លូត​លាស់​ក្រោម​ស្នាដៃ​របស់​ខ្លួន។

 

​​​​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ​បាន​លើក​ឡើង​ថា​ ៖ “ការ​មិន​ទទួល​យក​សំណើ​នេះ​ជា​ពេល​វេលា​ដ៏​ចុក​ចាប់​បំផុត។ ក្រោយ​ការ​សម្រេច​ចិត្ត​នេះ​មាន​បុគ្គលិក​សំខាន់ៗ​ជា​ច្រើន​បាន​ចាក​ចេញ ព្រោះ​តែ​ពួក​គេ​មិន​ជឿ​លើ​អ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ”។

 

​Mark បាន​ដាក់​កំហុស​លើ​ខ្លួន​ឯង​ចំពោះ​ការ​បាត់​បង់​ធនធាន​សំខាន់​ទាំង​នេះ ព្រោះ​គាត់​យល់​ថា​ការ​ដែល​មិន​បាន​ពន្យល់​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ ជា​ដើម​ហេតុ​​នៃ​ការ​បាត់​បង់​នេះ៕​​​​
​​​
ចុច​អាន៖ Microsoft ​និយាយ​ការ​ពិត​ពី​ចំណុច​ខ្សោយ​ iPad Pro

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN