​ជាង​១សតវត្ស​​ មេដាយ​មាស​អូឡាំពិក​មិន​មែន​ធ្វើ​ពី​មាស​សុទ្ធ​ទេ

បើ​ទោះ​ជា​មេដាយ​មាស​អូឡាំពិក​មាន​តម្លៃ​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​បាន​ សម្រាប់​អត្តពលិក​ និង​ប្រទេស​និមួយៗ​ដែល​ឈ្នះ​វា តែ​តាម​ពិត​វត្ថុ​ធាតុ​ដើម​ យក​មក​ផលិត​គឺ​មិន​មែន​មាស​សុទ្ធ​នោះ​ទេ។

 

​ជាង​១សតវត្ស​​ មេដាយ​មាស​អូឡាំពិក​មិន​មែន​ធ្វើ​ពី​មាស​សុទ្ធ​ទេមេដាយមាសអូឡាំពិកនៅទីក្រុងរីយ៉ូ

 

មេដាយ​មាស​ដែល​យើង​ឃើញ​កីឡាករ​ល្បី​ៗ​ដូច​ជា Usain Bolt, Michael Phelps និងSimone Biles ពាក់​នៅ​នឹង​.ក​ ពេល​ទទួល​ជ័យ​ជម្នះ​ តាម​ពិត​គឺ ៩៩ភាគរយ ​គេ​យក​លោហធាតុ​ប្រាក់​យក​មក​ផលិត​ក្នុង​នោះ​ មាន​មាស​តែ​១ភាគ​រយ​ប៉ុណ្ណោះ​។

 

យ៉ាង​ណា​ក៏​ដោយ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​អូឡាំពិក​នៅ​រីយ៉ូ​ជាក់​ស្ដែង​ជាង​១០០ ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ ១៩១២ មក​មេដាយ​មាស​ អូឡាំពិក គឺ​មិន​ដែល​ផលិត​ពី​មាស​សុទ្ធ​ម្ដង​ណា​ឡើយ។ វា​មាន​ទម្ងន់​និមួយៗ ចំនួន ៥០០ក្រាម និង​ចំណាយ​ថ្លៃ​ផលិត​អស់​ ៥៨៧ដុល្លារ​ក្នុង​១គ្រឿង។

 

បើ​តាម​ការ​បញ្ជាក់​របស់​លោក Berbert អ្នក​គ្រប់​គ្រង​ការ​ផលិត​មេដាយ​របស់​ប្រេស៊ីល​ឲ្យ​ដឹង​ថា​ មេដាយ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ សរុប​ទាំង​អស់​មាន​ចំនួន ៥,១៣០ គ្រឿង​ ប្រើ​ប្រាស់​ពេល​៤៨​ម៉ោង​ដើម្បី​ផលិត​។ ការ​ប្រកួត​អូឡាំពិក​ចុងក្រោយ​បំផុត​ដែល​ប្រគល់​មេដាយ​មាស​ឲ្យ អត្តពលិក គឺ​អូឡាំពិក​ឆ្នាំ ១៩១២ ​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត៕

 

​ជាង​១សតវត្ស​​ មេដាយ​មាស​អូឡាំពិក​មិន​មែន​ធ្វើ​ពី​មាស​សុទ្ធ​ទេ

 

​ជាង​១សតវត្ស​​ មេដាយ​មាស​អូឡាំពិក​មិន​មែន​ធ្វើ​ពី​មាស​សុទ្ធ​ទេ

 

​ជាង​១សតវត្ស​​ មេដាយ​មាស​អូឡាំពិក​មិន​មែន​ធ្វើ​ពី​មាស​សុទ្ធ​ទេ

 

​ជាង​១សតវត្ស​​ មេដាយ​មាស​អូឡាំពិក​មិន​មែន​ធ្វើ​ពី​មាស​សុទ្ធ​ទេ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail