បានជួបមុខកូន ក្រោយគេលួចអស់រយៈពេល ១៩ ឆ្នាំ

បានជួបមុខកូន ក្រោយគេលួចអស់រយៈពេល ១៩ ឆ្នាំ

AP បានផ្សាយរឿងក្តីរបស់នារីម្នាក់ អាយុ ៥២ ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង ដែលបានលួចទារិកាទើបនឹងកើតទៅចិញ្ចឹម តាំងពី ១៩ ឆ្នាំមុន ត្រូវតុលាការក្នុងទីក្រុងខេបថោន កាត់ទោសដាក់ពន្ធនាគារ ១០ ឆ្នាំ ពីបទបានបង្កើតសេចក្តីទុក្ខផ្លូវចិត្តឱ្យឪពុកម្តាយបង្កើត ។រឿងក្តីនេះជាព័ត៌មានធំបំផុតនៅក្នុងប្រទេសអាហ្វ្រិក រួមទាំងទូទាំងពិភពលោកផងដែរ ដោយសារជារឿងរន្ធត់ជាពន់ពេក ។ ទារិកានោះមានឈ្មោះ សេហ្វានី នឺស ត្រូវលួចតាំងពីទើបនឹងកើតបាន ៣ ថ្ងៃ ហើយបានចុះសំបុត្រកំណើតជាកូនរបស់ខ្លួននៅក្នុងឆ្នាំ ២០០៣ ដោយក្លែងថ្ងៃខែកំណើត ។បានជួបមុខកូន ក្រោយគេលួចអស់រយៈពេល ១៩ ឆ្នាំ

ស្ត្រីលួចកូនគេ

រឿងរ៉ាវបានទម្លាយរកឃើញការពិតនៅក្នុងឆ្នាំ ២០១៥ នៅពេលបងស្រីបង្កើតជួប សេហ្វានី នឺស មើលទៅមុខមាត់ដូចខ្លួនបេះបិទ ហើយ សេហ្វានីក៏បានរ៉ាយរ៉ាប់ប្រាប់ឱ្យឪពុកម្តាយស្តាប់និងនាំទៅបង្ហាញតម្រួតឱ្យស៊ើបអង្កេត ទីបំផុតបានពិនិត្យ DNA ទើបបែកធ្លាយកាពិត ។បានជួបមុខកូន ក្រោយគេលួចអស់រយៈពេល ១៩ ឆ្នាំ

នាង សេហ្វានី នឺស កាលនៅជាទារិកា

តុលាការបានបញ្ជាឱ្យលុបឈ្មោះរបស់ជនល្មើស និង លុបឈ្មោះកូនលួចចាស់ចេញ ដាក់ឈ្មោះថ្មីជំនួស ។ ពេលនោះគេបានជួបជុំឪពុកម្តាយ និង បងបង្កើតវិញទាំងទឹកភ្នែកជន់ជោរ ។រឿងដូច្នេះនរណាក៏រំពឹងថា ស្ត្រីជនល្មើសនឹងសុំទោសឪពុកម្តាយបង្កើតមួយម៉ាត់ ប៉ុន្តែគ្មានសោះ ទើបដាក់ទំនាយសមនឹងជាប់គុកយូរឆ្នាំ ៕ សូរ្យសែង (ខាវស៊ុត)

បានជួបមុខកូន ក្រោយគេលួចអស់រយៈពេល ១៩ ឆ្នាំ បានជួបមុខកូន ក្រោយគេលួចអស់រយៈពេល ១៩ ឆ្នាំ

ប្រភព ៖ matenak