Taylor Swift បរិច្ចាគ​១​លាន​ដុល្លារ​​សម្រាប់​​​ពលរដ្ឋ​​កំពុង​ជួប​ទឹកជំនន់​ខ្លាំង

តារា​ចម្រៀង​ប៉ុប​ Taylor Swift បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​១​លាន​ដុល្លារ​​ទៅ​ឲ្យ​រដ្ឋ Louisiana​សហរដ្ឋអាមេរិក ដែល​កំពុង​គ្រោះ​ទឹកជំនន់​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​រដ្ឋ​នេះ​លិច​និង​សម្លាប់​មនុស្ស​យ៉ាង​តិច១១​នាក់។ ​

 

Taylor Swift បរិច្ចាគ​១​លាន​ដុល្លារ​​សម្រាប់​​​ពលរដ្ឋ​​កំពុង​ជួប​ទឹកជំនន់​ខ្លាំង

 

​តារា​ស្រី​វ័យ​២៦​ឆ្នាំ​បាន​​ប្រាប់​ទៅ​ The Associated Press កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា អ្នក​ស្រុក​នៅ​រដ្ឋនេះ​​ពិត​ជា​រួសរាយ​ ពេល​ដែល​នាង​បាន​ទៅ​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក “1989 World Tour”​ នៅ​ទី​នោះ កាល​ពី​ឆ្នាំ​មុន។

 

“ពួក​យើង​ផ្ដើម​​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក “1989 World Tour” ក្នុង​រដ្ឋ​ Louisiana ហើយ​អ្នក​គាំទ្រ​​ធ្វើ​ឲ្យ​ពួក​យើង​មាន​អារម្មណ៍​ថា​ទីនោះ​ដូច​ជា​ផ្ទះ​របស់​ពួក​យើង​អីចឹង។ ជា​ការពិត​ប្រជាជន​ក្នុង​រដ្ឋ Louisiana បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះសម្បែង​ក្នុង​សប្ដាហ៍​នេះ វា​​ជា​រឿង​ដ៏​ឈឺចាប់​មួយ”។ Taylor Swiftនិយាយ។

 

 

Taylor Swift បរិច្ចាគ​១​លាន​ដុល្លារ​​សម្រាប់​​​ពលរដ្ឋ​​កំពុង​ជួប​ទឹកជំនន់​ខ្លាំង

 

នេះ​ជា​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ Louisiana ដែល​បាន​បំផ្លាញ​ផ្ទះ​​យ៉ាង​តិច ៤០ ០០០​ខ្នង ហើយ​មនុស្ស​ជាង ៦០ ០០០​នាក់​បាន​​ចុះ​ឈ្មោះ​សម្រាប់​ជំនួយ​មហន្តរាយ​​ពី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​អាសន្ន។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​​លោក John Bel Edwards អភិបាល​រដ្ឋ Louisiana៕

 

Taylor Swift បរិច្ចាគ​១​លាន​ដុល្លារ​​សម្រាប់​​​ពលរដ្ឋ​​កំពុង​ជួប​ទឹកជំនន់​ខ្លាំង

 

ចុចអាន៖Taylor Swift ឧបត្ថម្ភ ២៥ម៉ឺន​ដុល្លារ​ជួយ Kesha ក្រោយ​ចាញ់​ក្ដី​ទាំង​ទឹក​ភ្នែក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ yahoo