សុខ ស្រីនាង​ ​ចេញ​​អាល់ប៊ុម​​ទោល​លើក​ដំបូង​មុន​​ពេល​​ដល់​​អាណត្តិ​​កុង​ត្រា​​៥​​ឆ្នាំ​​ជាមួយ​ សាន់ដេ

សុខ ស្រីនាង មាន​ឱកាស​ចេញ​ចម្រៀង​អាល់ប៊ុម​ទោល​ជា​លើក​ដំបូង មុន​ពេល​អាណត្តិកុង​ត្រា​៥​ឆ្នាំ​ជាមួយ​ផលិតកម្ម សាន់ដេ មក​ដល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត​នេះ។ តារា​ចម្រៀង​រូប​នេះ​បាត់​ទុក​ថា នេះ​ជា​ចំណង​ដៃ​សម្រាប់​អ្នក​គាំទ្រ​របស់​នាងតាម​សំណូម​ពរ​របស់​ពួក​គេ  បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក។

 

សុខ ស្រីនាង​ ​ចេញ​​អាល់ប៊ុម​​ទោល​លើក​ដំបូង​មុន​​ពេល​​ដល់​​អាណត្តិ​​កុង​ត្រា​​៥​​ឆ្នាំ​​ជាមួយ​ សាន់ដេ

 

“បងកុង​ត្រា​យូរ​ហើយ តែ​បង​អត់​ទាន់​មាន​Solo​អាល់ប៊ុម​ម្នាក់​ឯង​ទេ ហើយ​Fans គាត់​ឈឺ​ឆ្អាល​ដើម្បី​ខ្ញុំ​ ហេតុ​អី​បាន​ជា​ខ្ញុំ​មិន​រក​អ្វី​មួយ​ត្រឡប់​តប​ស្នង​ដល់​ពួកគាត់? បង​បាន​យក​បញ្ហា​នោះ​មក​គិត​ឡើង​វិញ​ច្រើន​ដង​ ហើយ​បង​បាន​ស្នើ​ទៅ​ដល់​ក្រុម​ហ៊ុន​ដែរ​ គាត់​ក៏​មិន​ថា​អី ដូច្នេះ​បង​ក៏​ចាប់​ផ្តើម​រៀប​ចំ​ពិភាក្សាជាមួយ​អ្នកនិពន្ធ​តែ​ម្តងទៅ​”។

 

ទោះ​បី​ជា​យ៉ាង​ណា សុខ ស្រីនាង មិន​ធ្វើអត្ថធិប្បាយ​នោះ​ទេ ចំពោះ​ការ​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម សាន់ដេ ឬ​យ៉ាង​ណា​នោះ។ ប៉ុន្តែ​នាង​ស្នើ​ឱ្យ​អ្នក​គាំទ្រ​រង់ចាំ​តាម​ដាន​ទៅ​វិញ ព្រោះ​ពេល​វេលាមិន​ទាន់​មក​ដល់​។

 

ស្តាប់​ការ​បក​ស្រាយ​លម្អិត​​ពី សុខ ស្រីនាង​ ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

​​​ជាមួយ​គ្នា​នេះ​ម្ចាស់​បទ “កូនប្រសាស្រី” បន្ត​ឲ្យ​ដឹង​ទៀត​ថា​អាល់ប៊ុម​ទោល​នាង​មាន​១០បទ​ ដែល​ក្នុង​នោះ​មាន​ស្នាដៃ​និពន្ធ​ថ្មី​៣​បទ​។ ស្រី​នាង បញ្ជាក់​ផង​ដែរ​ថា​ភ្លាមៗ​ក្រុម​ការងារ​នាង​មិន​ទាន់​អាច​បង្កើត​ស្នាដៃ​និពន្ធ ថ្មី​ទាំង​១០​បទ​តែ​ម្តង​បាន​ទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​នាង​នឹង​ព្យាយាម​ធ្វើ​​ឲ្យ​បាន​ល្អ​ដើម្បី​បំពេញ​ចិត្ត​ទស្សនិកជន​៕

 

អត្ថបទ៖ ថា ម៉ាលីដា