វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​​ពាន Acleda Cup 2016 ​មាន​ពីរ​គូ​ចុង​សប្ដាហ៍​នេះ

​​ការ​ប្រកួត​ពាន​រង្វាន់ Acleda Cup 2016 បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​​​នា​ថ្ងៃ​ទី២០ ខែ​សីហា ​ឆ្នាំ​២០១៦​ចុង​សប្ដាហ៍​នេះ​ នឹង​មាន​ការ​ប្រកួត​​ពីរ​គូ​​​ដោយ​​ ក្រុម​ VCM ប៉ះ​ ក្រុម HQ-C ​វេលា​​ម៉ោង​៧:៣០​ព្រឹក​ ខណៈ​ ក្រុម KSP ជួប​ក្រុម ​PDT ​វេលា​​ម៉ោង​៩:៣០​ព្រឹក​​ ​​ដែល​​ទាំង​ពីរ​គូ​ប្រព្រឹត្ត​ទៅ​​នៅទីលាន​​កីឡដ្ឋាន​​វេស្ទើន។

 

វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​​ពាន Acleda Cup 2016 ​មាន​ពីរ​គូ​ចុង​សប្ដាហ៍​នេះ

 

​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​​​វគ្គ​ជម្រុះ​តាម​ពូល​​ចំនួន១២ ​កាល​ពី​​ពេល​កន្លង​ទៅ ​កម្មវិធី​ខាង​លើ​ក៏​បាន​រក​ឃើញ​ក្រុម​​​ខ្លាំង​១៦​​​ ដែល​ចាប់​ផ្ដើម​ប្រកួត​​​ចុង​សប្ដាហ៍​នេះ​តទៅ។ ​ក្រុម​ចូល​រួម​​ប្រកួត​​មក​ពី​សាខា​​របស់​ធនាគារ​ Acleda ទាំង​អស់​​​ទូទាំង​​ប្រទេស​កម្ពុជា។ ​

 

​ក្រុម VCM ជា​ជើង​ខ្លាំង​​លេខ១​ក្នុង​ពូល ​D ត្រូវ​ជួប​ HQ-C ​​​​ជើង​ខ្លាំង​លេខ២ ក្នុង​ពូល C។ ចំណែក​ KSP ​ជា​ជើង​ខ្លាំង​​លេខ​១​មក​ពី​ពូល A​​ ​ប៉ះ​ដៃ​គូ​ PDT ​ជើង​ខ្លាំង​លេខ ២​មក​ពី​ពូល​ B ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​