កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

កីឡាករ​បាល់ទាត់​ U-23 ជម្រើស​ជាតិ​នីហ្សេរីយ៉ា​២​នាក់​ ​​​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ប្រេស៊ីល​​ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ដើម្បី​​សន្សំសំចៃ​លុយ​រដ្ឋ។

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

កីឡាករ​ Stanley Dimgba (ឆ្វេង) ​និង​ Yusuf Mohammed

 

Stanley Dimgba ​និង​ Yusuf Mohammed ​គឺជា​​កីឡាករ​​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ដែល​បាន​​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​​នៅ​​ទីក្រុង​ Rio ​សម្រាប់​​តំណែង​បម្រុង​ ដើម្បី​ការពារ​ក្រែង​មាន​កីឡាករ​ណា​របួស​ ពួកគេ​អាច​ជំនួស​បាន។ ប៉ុន្តែ​ពួកគេ​ទាំង​២ និង​​​បុគ្គលិក​ក្រុម​៣​នាក់​ទៀត​ ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ ​ព្រោះ​ការ​ចំណាយ​នៅ​ប្រេស៊ីល​អស់​ច្រើន​ពេក និង​ដើម្បី​សន្សំ​លុយ​រដ្ឋ។

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

 

មន្ត្រី​ជាន់​ខ្ពស់​នីហ្សេរីយ៉ា​ម្នាក់​ បាន​ប្រាប់​ដល់​ TheCable ថា៖ “បាទ, វា​ជា​ការពិត​​ដែល​គ្រូ​ពេទ្យ ​បុគ្គលិក​ខាង​ព័ត៌មាន និង​កីឡាករ​បម្រុង​២​នាក់​ទៀត​ ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​​នីហ្សេរីយ៉ា​វិញ។ រដ្ឋ​អាច​ឧបត្ថម្ភ​សម្រាប់​កីឡាករ​តែ​១៨​នាក់ និង​បុគ្គលិក​ក្រុម​៧​នាក់​ទៀត​ប៉ុណ្ណោះ។ ក្រសួង​មិន​អាច​ឧបត្ថម្ភ លើស​ពី​ចំនួន​២៥​នាក់ នៅ​អូឡាំពិក​ឡើយ”។

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

 
ក្រុម​ U-23 ជម្រើស​ជាតិ​​នីហ្សេរីយ៉ា ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​អូឡាំពិក​ហើយ​ ​ខណៈ​ដែល​ពួកគេ​ត្រៀម​ប៉ះ​ក្រុម​ U-23 ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ នា​វេលា​ម៉ោង​​០២:០០​នាទី​យប់​នេះ ហើយ​បើ​ឈ្នះ​ នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ U-23​ ប្រេស៊ីល​ ឬ​ U-23 ​ហុងឌុយរ៉ាស់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

 

កីឡាករ​​​២​នាក់​ ​​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ដើម្បី​​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun