ដល់ក ! យប់មិញ Aguero ស៊ុតប៉េណាល់ទីអត់ចូលដល់ទៅ២លើកតែ​នៅតែក្លាយដ៏ល្អក្នុងការប្រកួតនោះព្រោះតែ…

កាលពីយប់មិញក្លឹប Man City ត្រូវធ្វើការប្រកួតជើងទី១ជាមួយក្លឹប Steaua Bucrcharest ក្នុងវគ្គជម្រុះដើម្បីមានកៅអីលេងនៅក្នុងក្របខណ្ឌ UEFA Champion League ។ ដែលជាលទ្ធផលយប់មិញ Man City បានឈ្នះដោយលទ្ធផល៥ទល់ទល់នឹង០ឯណោះ ។

យ៉ាងណាក្នុងការប្រកួតនេះកីឡាករដែលគេចាប់អារម្មណ៍ខ្លាំងគឺ Sergio Aguero ព្រោះតែរូបមានឱកាសទាត់បាល់ប៉េណាល់ទីដល់ទៅ២លើកគឺនៅនាទី៨នឹង២១ប៉ុន្តែគេធ្វើឲ្យខកខានទាំង២លើកដែលធ្វើឲ្យអ្នកគាំទ្រមិនសូវសប្បាយចិត្តនោះទេ ។

ដល់ក ! យប់មិញ Aguero ស៊ុតប៉េណាល់ទីអត់ចូលដល់ទៅ២លើកតែ​នៅតែក្លាយដ៏ល្អក្នុងការប្រកួតនោះព្រោះតែ…

ប៉ុន្តែក្រោយមក Sergio Aguero បានចាប់ផ្ដើមបង្ហាញទម្រង់់លេងយ៉ាងល្អរបស់ខ្លួនរហូតស៊ុតបាន Hatrick ដោយជោគជ័យគឺនៅនាទី ( ៤១, ៧៨, ៨៩ ) ដែលធ្វើឲ្យជាកីឡាករដែលលេចធ្លោសម្រាប់ការប្រកួតនេះវិញផងដែរ ។ សូមបញ្ជាក់ថា២គ្រាប់ទៀតរបស់ Man City គឺស៊ុតបញ្ចូលទីដោយកីឡាករ David Silva នៅនាទី១៣និងកីឡាករ Nolito នៅនាទី៤៩ ។

  • ដល់ក ! យប់មិញ Aguero ស៊ុតប៉េណាល់ទីអត់ចូលដល់ទៅ២លើកតែ​នៅតែក្លាយដ៏ល្អក្នុងការប្រកួតនោះព្រោះតែ…已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:កីឡា
Tags: