ហ៊ាន​ចំណាយ​ ២៦០០​ដុល្លារ​​ ដើម្បី​បាន​បបូរ​មាត់​ក្នុង​​​​​ក្ដី​ស្រមៃ​

​​​ស្ត្រី​​វ័យ​រាង​ជ្រេ​​​ជនជាតិ​អង់គ្លេស​​ម្នាក់​​​បង្ហើប​ថា​​ ខ្លួន​​បានចំណាយ​ប្រាក់​​ជាង​ ២៦០០​ដុល្លារ ​ដើម្បី​បាន​បបូរ​មាត់​​លើក​ ​ដែល​ជា​ក្ដី​សុបិន​​​​​​របស់​ខ្លួន​មាន​ជា​យូរ​មក​ហើយ។

 

ហ៊ាន​ចំណាយ​ ២៦០០​ដុល្លារ​​ ដើម្បី​បាន​បបូរ​មាត់​ក្នុង​​​​​ក្ដី​ស្រមៃ​

 

Alia Byrne ​មកពី​ទីក្រុង​ Liverpool ​​​​​​បាន​​សម្រេច​បំណង​​​​​​​​​លើក​​បបូរ​មាត់​​​​​​ ៦,៥​មិល្លីម៉ែត្រ​​ ​ដោយ​ចាក់​ថ្នាំ​​​​​​​​រយៈពេល​ជិត​​មួយ​ឆ្នាំ។​​​​​​​​​​​​ ស្ត្រី​អាយុ​​៣០​ឆ្នាំ​​ ​បាន​សារភាព​ថា​​​​​ គាត់​​​មាន​​មុខ​មាត់​ចម្លែក​​​​ និង​​ទទួល​ការ​រិះគន់​​​​រឿង​បបូរមាត់​ធំ ហើយ​ពេល​​​ដើរ​តាម​ផ្លូវ​​​​ត្រូវ​គេ​សម្លក់​​សំឡឹង​​​​​ តែ​​អ្នក​ស្រី​ពន្យល់​ថា​ បបូរមាត់​​ថ្មី​​​នេះ​ បាន​ធ្វើ​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុន​ទៅ​វិញ​​។

 

​អ្នក​ស្រី​បន្ថែម​៖​ “​​ពេល​ខ្លះ​​​​ម្ដាយ​ខ្ញុំ​​​បាន​​​​​ឲ្យ​​ឈប់​​​​​​លើក​បបូរ​មាត់​ ​ប៉ុន្តែ​​​បញ្ហា​នេះ​មិន​បាន​រំខាន​ដល់​​​​ខ្ញុំ​ទេ។ ​វា​ជា​ជីវិត​ខ្ញុំ​​ បបូរ​មាត់​ខ្ញុំ ​​ហើយ​ខ្ញុំ​មិន​ខ្វល់​​​អ្វី​ទាំង​អស់”។ ​​ស្ត្រី​ជា​ម្ដាយ​​កូន​ពីរ​​នេះ​​បន្ត​៖​ ” ខ្ញុំ​​ជា​ម្ដាយ​​​គេ​ដ៏​ល្អ ​​​ហើយ​​ការ​ចាក់​បបូរ​មាត់​​​​​​​​ជា​​​ប្រាក់​របស់​ខ្ញុំ​​​ ​ដែល​​​​គ្រប់​​​គ្នា​​មិន​គួរ​​​​​​​​វាយ​តម្លៃ​​​​​​តែ​លើ​បបូរ​មាត់​ទេ​។​ ​​​អ្វី​​​​ដែល​ខ្ញុំ​​​​​​ត្រូវ​​​​​​​​ខ្វល់​​ គឺ​កូន​របស់​​​​ខ្ញុំ”។ ​​​​​​​​​​​​​ទោះ​បី​ជា​​បបូរ​​មាត់​​ Alia ​ទទួល​ការ​ចាប់​អារម្មណ៍​​​​​ខ្លាំង​​អម​ជា​មួយ​ការ​រិះគន់​​​​ ​តែ​ Alia ​ចង់​​បាន​​​បបូរមាត់​​​​ធំ​ជាង​នេះ​​​។​

 

ការ​​សម្រេច​​​​​ចិត្ត​​​​​កែ​បបូរ​មាត់​ឲ្យ​ធំ​​ ​​គឺ​ក្រោយ​​ពី​អ្នកស្រី​​​ឃើញ​​​​​​​​នារី​​វ័យ​ក្មេង​​ជា​ច្រើន​​លើ​បណ្ដាញ​សង្គម​​ Instagram ​មាន​បបូរ​មាត់​​ធំៗ​​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ រួច​ក៏​គិត​​​​ចង់​ធ្វើ​ដូច​គេ​​តែ​ម្ដង។ ​​​​​​បច្ចុប្បន្ន​​នេះ​ ​​​​​អ្នកស្រី​​​បន្ត​​​ទៅ​ជួប​គ្រូ​ពេទ្យ​​​ជា​រៀងរាល់​​​​​​​ពីរ​បី​ខែ​ម្ដង​ ​​ដើម្បី​​បាន​​បបូរ​មាត់​​​ ១ម.ល ​​​បន្ថែម​ទៀត៕

 

ហ៊ាន​ចំណាយ​ ២៦០០​ដុល្លារ​​ ដើម្បី​បាន​បបូរ​មាត់​ក្នុង​​​​​ក្ដី​ស្រមៃ​

 

ហ៊ាន​ចំណាយ​ ២៦០០​ដុល្លារ​​ ដើម្បី​បាន​បបូរ​មាត់​ក្នុង​​​​​ក្ដី​ស្រមៃ​

 

ហ៊ាន​ចំណាយ​ ២៦០០​ដុល្លារ​​ ដើម្បី​បាន​បបូរ​មាត់​ក្នុង​​​​​ក្ដី​ស្រមៃ​

 

ហ៊ាន​ចំណាយ​ ២៦០០​ដុល្លារ​​ ដើម្បី​បាន​បបូរ​មាត់​ក្នុង​​​​​ក្ដី​ស្រមៃ​

 

 

ចុចអាន៖ ចង់​បាន​បបូរ​​មាត់​ស្អាត​ទាក់​ទាញ វិធី​៥យ៉ាង​នេះ​អាច​ជួយ​បាន

ចុចអាន៖ បបូរ​មាត់​បង្ហាញ​ពី អត្តចរិត​របស់​នារី

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ The Sun