ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

ទើប​តែ​រៀបការ​មិន​បាន​ប៉ុន្មាន​ផង អ្នក​ជំនួញ Phipip Lee ស្វាមី​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Myolie Wu បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​ជា​ខ្លាំង​នៅ​ពេល​បណ្ដើរ​ស្រី​មិន​រើស​មុខ។

 

ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​ស្វាមី​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ហុងកុង Myolie Wu បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ដើម្បី​នៅ​ជាមួយ​បវរកញ្ញា​លេខ​២​ហុងកុង​ឆ្នាំ ២០១០ Zhang Tu Ming។ អ្នក​ទាំង​២​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​ស៊ី​ផឹក Lan Kai Fong។ ដើម​ឡើយ​ក្រុម​អ្នក​ប្រមាញ់​រូប​ស្មាន​តែ​ស្រី​ស្អាត​រូប​នេះ​កៀកកើយ​ជាមួយ​សង្សារ​ខ្លួន តែ​ក្រោយ​មក​ទើប​ដឹង​ថា​បុរស​នៅ​ក្នុង​រូប​គឺ​ប្ដី​របស់​តួ​រឿង “Curse of the Royal Harem”។

 

Sina បាន​ទម្លាយ​ថា​មហាសេដ្ឋី​ត្រកូល Lee និង​ស្រី​ស្អាត​ខាង​លើ​បាន​ហូប​ចុក​ជាមួយ​គ្នា​ដល់​ម៉ោង​១១​យប់។ ក្រោយ​មក​ពួក​គេ​បាន​ឡើង​រថយន្ត​របស់​ប្ដី Myolie ទៅវិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ស្វាមី​របស់​អតីត​តារា TVB រូប​នេះ​ល្បី​ឈ្មោះ​ជា​មនុស្ស​សាវា។ គេ​នៅ​ចាំ​បាន​ថា មុន​ពេល​ចូល​រោងការ​១​ខែ Phipip Lee ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឱប​រឹត​ជាមួយ​នារី​ម្នាក់​នៅ​ក្នុង​ក្លឹប​រាត្រី។ យ៉ាងណាក៏ដោយ នៅ​ពេល​ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៧៩ នៅ​តែ​សម្ដែង​ការ​ជឿជាក់​ថា​ប្ដី​ខ្លួន​ជា​មនុស្ស​ស្មោះសរ៕

 

ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

 

ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

 

ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

 

ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

ប្ដី Myolie Wu នែបនិត្យ​នឹង​ស្រី​ក្មេង​មុន​រៀបការ​១​ខែ

 

ទើប​ការ​ថ្មីថ្មោង ប្ដី Myolie Wu បណ្ដើរ​បវរកញ្ញា​ធ្វើ​ព្រងើយ

 

ចុចអាន៖តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing