លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យុ​យ៉ាង​គឃ្លើន​

ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​លោក ហាក់ ហុន ជា​ប្រធាន​មន្ទីរ ដែល​អាងខ្នង​បង្អែក​រឹងមាំ​នៅ​ក្រសួង​ធម្មការ កំពុង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​រូបនេះ​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ សូម្បីតែ​លុយ​លទ្ធកម្ម លុយ​បុរេប្រទាន និង​លុយ​បេសកកម្ម​សម្រាប់​ការិយាល័យ​ធម្មការ​តាម​បណ្ដា​ស្រុក​នានា ក៏ត្រូវ​លោក ហាក់ ហុន លេប​ត្របាក់​ដែរ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហាក់ ហុន បាន​ឲ្យ​ដឹងថា ការដែល​បុគ្គល​នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោកស្រី កែវ សុធា​រី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ធម្មការ​ជា​ខ្នងបង្អែក​។ ទន្ទឹមនឹងនេះ​ក៏មាន​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​ម្នាក់​ជួយ​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហាក់ ហុន ផងដែរ​ទើប​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ចំណែក​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ចំពោះ​អំពើពុករលួយ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ត្បូងឃ្មុំ បើទោះបី​មន្ត្រី​ក្នុង​មន្ទីរ​នេះ​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

ប្រភពពី​មន្ត្រី​នៅក្នុង​ក្រសួង​ធម្មការ និង​សាសនា មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោកស្រី កែវ សុធា​រី គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់លោក ហាក់ ហុន ទើប​លោក ហាក់ ហុន កំពុង​ប្រើ​អំណាច​គាបសង្កត់​ទៅលើ​មន្ត្រីក្រោមឱវាទ​យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។ ដូច្នេះ​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ ជាពិសេស​អំពើពុករលួយ​បំផ្លាញ​ជាតិ​របស់លោក ហាក់ ហុន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួង​ធម្មការ និង​សាសនា​ទាំងមូល​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ ដូច​លោក ហាក់ ហុន អាងខ្នង​បង្អែក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ ហើយ​គួរ​បើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ពុករលួយ​រូបនេះ​ជាបន្ទាន់​៕

H-chhem-1លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  13912531_180522519026484_8621392133040291991_nលោកស្រី កែវ សុធារី 13934639_180522535693149_5829939335575843877_nមន្ត្រីពុករលួយឈ្មោះ ហាក់ ហុន