ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​វេ​ស្ទើ​ន មុន​ណាហ្គា​រំពឹង​រក្សា​តំណែង​លេខ​៣​ពេល​ជួប​ប៉ូលិស​ និពន្ធដោយ : សឿន វណ្ណឌេត       August-17-2016, 12:41 pm         64

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​វេ​ស្ទើ​ន មុន​ណាហ្គា​រំពឹង​រក្សា​តំណែង​លេខ​៣​ពេល​ជួប​ប៉ូលិស​​ការប្រកួត​ដ​ណើ្ត​ម​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​បាន​ឈានដល់​សប្តាហ៍​ទី​១៧ ដោយ​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​មានការ​ប្រកួត​ចំនួន​ពីរ​គូ​ដែល​ធ្វើឡើង​នៅក្នុង​កីឡដ្ឋាន​ផ្សេងៗ​គ្នា ក្នុងនោះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន បើក​កី​ឡ​ដា្ឋ​ន RSN ស្វាគមន៍​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចំណែក​ក្រុម​ណាហ្គា​វើ​ល ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ក្រុម​ភ្នំពេញ​ក្រោ​ន​ក្រោយពី​ចាញ់​ក្រុម​បឹង​កេង​អង្គរ ៣-២ កាលពី​សប្តាហ៍​មុននឹង​បើកទ្វារ​កីឡដ្ឋាន RSN ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​សប្តាហ៍​ទី​១៧​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​។

​ចំណែក​នា​វេលា​ម៉ោង​៦​លា្ង​ច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ឈរ​លេង​រៀង​ទី​៣​ក្នុង​តារាង​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ណាហ្គា​វើ​ល ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​។ ការ​បាន​៣​ពិន្ទុ​បន្ថែមទៀត នឹងធ្វើ​ឲ្យ​ណាហ្គា​វើ​ល កាន់​តែមាន​អាទិភាព​ខ្ពស់​ក្នុងការ​ទទួលបាន​តំណែង​លេខ​៣​ប្រចាំ​រដូវ​កាល ប៉ុន្តែ​វា​មិនមែនជា​ការងាយស្រួល​នោះឡើយ ដោយសារ​នគរបាលជាតិ​កំពុង​ឡើង​ជើង​៕

*​កម្មវិធី​ប្រកួត​ពានរង្វាន់​លី​ក​កំពូល​ល្ងាច​នេះ ៖
- ម៉ោង​១៨:០០​នាទី​៖ ភ្នំពេញ​ក្រោ​ន ជួប វេ​ស្ទើ​ន​ភ្នំពេញ នៅ​កីឡដ្ឋាន RSN
- ម៉ោង​១៨:០០​នាទី​៖ ណាហ្គា​វើ​ល ជួប អគ្គស្នងការ​នគរបាល​ជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ