ទីផ្សារ​កំពុង​រីក​ចម្រើន​ជំរុញ​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក

ប្រទេស​ថៃ ៖ ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ដោយសារ​តែ​កា​រវិ​វត្ត​នៃ​ក្រុមហ៊ុន ឬ​ស្ថាប័នហិរញ្ញវត្ថុ និង​ជម្រើស​មធ្យោបាយ​អាជីវកម្ម​ក្នុង​ការ​រក​ប្រាក់​ចំណូល ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន PwC ។

លោក Vilaiporn Taweelappontong ជា​ដៃគូ​ប្រឹក្សា​នាំមុខ​គេ​នៃ​ក្រុមហ៊ុន PwC (​ប្រទេស​ថៃ​) បាន​ថ្លែង​ថា ៖ « ក្នុង​រយៈពេល​១​ទសវត្សរ៍​ក្រោយ​នេះ យើង​រំពឹង​ថា នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​លឿន​ជាង​មុន​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម​បង់ប្រាក់ ហើយ​ទីផ្សារ​នេះ​កំពុង​រីក​ចម្រើន និង​នាំមុខ​គេ​ក្នុង​ការ​ផ្លាស់​ប្តូរ » ។

អានុភាព​សេដ្ឋកិច្ច​កើនឡើង​នៃ​ទីផ្សារ​កំពុង​រីក​ចម្រើន ដោយ​មាន​គោលដៅ​៨៥%​នៃ​ប្រជាជន​ក្នុង​ពិភពលោក ។ សក្តានុពល​នេះ​រីក​ចម្រើន​ខ្លាំង​ជាង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ទីផ្សារ​មាន​ភាព​ចាស់ទុំ និង​ជួយ​បង្កើត​ប្រព័ន្ធ​អេកូ​នៃ​ការ​ចំណាយ ។

កត្តា​សំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ដោយសារ​តែ​ឥទ្ធិពល​បច្ចេកវិទ្យា ការ​ផ្លាស់​ប្តូរ​ការ​រំពឹង​ទុក​របស់​អតិថិជន ការ​ផ្លាស់​ប្តូរ​ប្រជាសាស្ត្រ​សកល ការ​កើនឡើង​នៃ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត និង​ការ​រីក​លូតលាស់​ក្នុង​ការ​ត្រួតពិនិត្យ​បទ​ប្បញ្ញត្តិ ។

របាយការណ៍​របស់​ក្រុមហ៊ុន PwC បាន​ផ្តោត​សំខាន់​ទៅ​លើ​ភាព​ខ្លាំង​នៃ​ទីផ្សារ​កំពុង​រីក​ចម្រើន ជា​ពិសេស ការ​បង់ប្រាក់ ដែល​វា​បាន​បង្កើត​ការ​ប្រកួតប្រជែង ឱកាស​សម្រាប់​ច្នៃប្រឌិត និង​កំណើន ។

ទីផ្សារ​កំពុង​រីក​ចម្រើន គឺជា​ទីផ្សារ​ដ៏​ពេញ​និយម​ដើម្បី​ជំរុញ​កំណើន​នៅ​ក្នុង​ឧស្សាហកម្ម​បង់ប្រាក់ ដោយសារ​តែ​ចំនួន​ប្រជាជន​គ្មាន​គណនី​ធនាគារ​ជា​ច្រើន និង​ការ​ជំរុញ​ថ្មី​ដើម្បី​ភ្ជាប់​ប្រជាជន​ជាមួយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ។

មនុស្ស​ពេញវ័យ​ចំនួន​២​ប៊ី​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក មិន​មាន​គណនី​ធនាគារ​ទេ ។ ការ​ជ្រៀតចូល​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ទាប​បំផុត គឺ​មាននៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន៕