លោកអើយ! ចុះបើប៉ះ​លើមនុស្ស​​យ៉ាង​ណាទៅ​?

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​តែ​ម្នាក់ឯង ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ជ្រុល​ បុក​ជញ្ជាំង​ផ្ទះ​ ប្រជា​ពលរដ្ឋ​បណ្តាល​ឱ្យប្រេះ​ ហើយ​​បើក​រត់​បាត់​​ស្រមោល ដែលហេតុការណ៍នេះកើតឡើង កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧ ​សីហា ២០១៦ ស្ថិតត្រង់​ចំណុច​ផ្ទះ​ប៉ះ​កង់ជាប់​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ តាម​បណ្ដោយ​ផ្លូវ ណ​ត​​ប្រ៊ី​ជ ​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​ ២០​ឆ្នាំ​ បើកបរ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌.ស ពាក់​​ស្លាក​លេខ​ភ្នំពេញ 2AH-1633 បើក​តាម​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុង​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ និងក្នុង​ស្ថានភាព​ស្រវឹង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ​បានជា​រេ​ចង្កូត​ទៅ​ ខាងស្ដាំ​ជ្រុល​ទៅ​ បុក​ផ្ទះ​ប៉ះ​កង់​មួយ​កន្លែង ​ដែល​ជាប់​ជាមួយ​របង​ ការដ្ឋាន​សាងសង់​ផ្ទះ​ថ្មី​ មាន​របង​ធ្វើ​ពី​ស​ង្ក័​សី​ បណ្ដាលឱ្យ​ក្រពិត​​ចូល​ក្នុង ។

ចំណែក​ឯ​ផ្ទះ​ ប៉ះ​កង់​​ដែល​នៅ​ ជាប់​នោះ​ប្រេះ​ជញ្ជាំង ​ហើយ​​រថយន្ត​វិញ​​ក្រពិត​រួញ​ខាង​មុខ តែ​ភ្លាម​ៗ​នោះ​គេ​ឃើញ​ ម្ចាស់​រថយន្ត​បាន​ ចុះ​មក​មើល​រថយន្ត​ ហើយ​​​បើក​រត់គេច​ខ្លួន​បាត់​ ទៅ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ ហ៊ាន​ឃាត់​រថយន្ត​ បង្ក​ខាងលើ​នោះ​ឡើយ​ព្រោះ​ខ្លាច​មាន​ បញ្ហា​ណាមួយ​កើតឡើង ។

ក្រោយ​ពេល​កើតហេតុ ​អ្នក​ជិតខាង​បាន​ត្រឹមតែ​ រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ដឹង​​តែ​ប៉ុណ្ណោះ ពេល​សមត្ថកិច្ច​បាន​ចុះ​មក ​គឺ​យឺត​ពេល​ទៅ​ហើយ​ ព្រោះ​រថយន្ត​បង្ក​បាន​បើក​គេច​ ទៅ​ជា​យូរណាស់​មក​ហើយ ។

ប្រភព ៖

កំណត់ហេតុខ្ំែរឡុត៖

ដោយឡែក បុក​ចូល​ទៅ​ផ្ទះ​លក់​កាហ្វេ គុយទាវ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១៤​នាទី​ យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ គុយទាវ យីហោ វេ​ង លី ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​ម្នាក់​បើករថយន្ត​ម៉ាក ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 8209 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​រថយន្ត​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 6525 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​ ៤៣២ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​គ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ ម៉ាក​ស៊ី​ណា​ចំ​ថ្ពាល់​ខាង​មុខ​ ចំហៀង​ខាងឆ្វេង​ពេញទំហឹង ធ្វើ​រថយន្ត​ស៊ី​ណា​រេ​ចង្កូត​ ទៅ​បុក​ចូល​ផ្ទះ​លក់​កាហ្វេ និង​គុយទាវ យីហោ វេ​ង លី ធ្លុះ​ទ្វារ​រូត​២​ជាន់ បុក​រះ​ម៉ូតូ​៤​គ្រឿង ម៉ាក PCX ១​គ្រឿង ម៉ាក​ស្តេ​ប​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ម៉ា​កកូន​ទា​១​គ្រឿង និង​តុ កៅអី ទូ និង​សម្ភារ​គ្រឿងទេស​សម្រាប់​ លក់ដូរ​ខ្ទេចខ្ទី​អស់​មួយ​ចំនួន​ទៀត តែ​មិន​បណ្តាល​មាន​អ្នក​រង​របួស​ឡើយ។

ភ្លាម​ៗ​នោះ​ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក​ខាង​រថយន្ត​បង្ក​កាម​រី​បា​ឡែ​ន ឃើញ​សភាព​ដូចនេះ​ក៏​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោកអើយ! ចុះបើប៉ះ​លើមនុស្ស​​យ៉ាង​ណាទៅ​?

លោកអើយ! ចុះបើប៉ះ​លើមនុស្ស​​យ៉ាង​ណាទៅ​?

លោកអើយ! ចុះបើប៉ះ​លើមនុស្ស​​យ៉ាង​ណាទៅ​?

លោកអើយ! ចុះបើប៉ះ​លើមនុស្ស​​យ៉ាង​ណាទៅ​?