ផ្ទុះ​រឿង​អាស្រូវឡើងកម្ដៅមួយទៀត ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញថា កិបកេង​ថវិកាជាតិ

ខេត្តស្វាយសៀង៖ រឿងអាស្រូវបានផ្ទុះឡើងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលមានលោក កែរ រដ្ឋា ជាប្រធានមន្ទីរ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជន ព្រោះថារយៈពេលថ្មីៗនេះ លោកប្រធានមន្ទីរ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា ប្រធានមន្ទីររូបនេះ បានទទួលសំណូកពីមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលក្របខ័ណ្ឌជាមន្ត្រីសុខាភិបាល ។

ប្រភពដែលធ្វើឲ្យចាប់អារម្មណ៍បំផុតនោះពីមន្ត្រី ដែលជាប់កិច្ចសន្យានោះ គឺបានធ្លាយចេញរឿងកិបកេងថវិកាជាតិ ដែលប្រព្រឹត្តដោយលោកប្រធាន មន្ទីរ កែរ រដ្ឋា និងលោកប្រធានការិយាល័យគណនេយ្យ ហេម បេណាលី ដែលបានបំផ្លាញថវិកាជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំ អស់រាប់ពាន់លានរៀល តាមរយៈការបំប៉ោងការចំណាយផ្សេងៗ ដែលមិនប្រក្រតី ។ ដោយក្នុងនោះ ថវិកាភាគច្រើនដែលចំណាយ ទៅលើការថែទាំនិងជួសជុល ផ្នែកជួយប្រជាជនសំរាកពេទ្យនិងការចំណាយថវិការេច្ចទ័យ រួមនិងការ ប្រើប្រាស់ប្រេងឥន្ធនៈ ។ ប៉ុន្តែចាប់តាំងពីលោកកែរ រដ្ឋា បានឡើងជាប្រធានមន្ទីរបន្តពីសពលោកប៉ែន សុនណា រឿងអាស្រូវជាច្រើនដែលគាត់ប្រព្រឹត្តត្រូវបានបិទបាំងយ៉ាងល្អ ទើបតែពេលថ្មីនេះបានធ្លាយរឿងអាស្រូវរបស់គាត់ ក្នុងការទារប្រាក់ពីមន្ត្រីជាប់កិច្ចសន្យាម្នាក់ៗរាប់ពាន់ដុល្លារ ជាថ្នូរនិងការចូល ក្របខ័ណ្ឌមន្ត្រីសុខាភិបាល។ ករណីនេះធ្វើឲ្យមានការប្តឹងមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ហើយ អង្គភាពមួយនេះ ក៏បានហៅលោកកែរ រដ្ឋា មកចូលបំភ្លឺ ទន្ទឹមនិងការចូលបំភ្លឺលោកកែរ រដ្ឋា ធ្វើការគំរាមប្តឹងដល់អ្នកដែលប្តឹងគាត់ និងបានធ្វើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ភស្តុតាងបានថែមទៀត នេះបើតាមការអះអាង របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែលថ្លែងប្រាប់វិទ្យុបារាំង នាពេលថ្មីៗកន្លងមកនេះ ។

ប្រភពបានអះអាងថា រឿងដែលមានការប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ គឺជារឿងតូចមួយរបស់លោកប្រធានមន្ទីរ កែរ រដ្ឋា តែប៉ុណ្ណោះ ។ សំរាប់រឿងជាច្រើន នៅក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង គឺពោរពេញទៅដោយអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែរឿងនេះត្រូវបានលាក់កំបាំងយ៉ាង ស្ងាត់ស្ងៀម ទើបមានការផ្ទុះចេញនូវការប្តឹង នាពេលថ្មីនេះ ក៏បានធ្លាយចេញបន្ថែមនូវរឿងអាស្រូវ ពុករលួយដ៏ធ្ងន់ធ្ងរ ដែលទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគួរចុះស្រាវជ្រាវការចំណាយថវិកាជាតិនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ឲ្យបានស៊ីជំរៅ ដើម្បីរកឲ្យឃើញនូវអំពើពុករលួយ ។

ទាក់ទិននិងរឿងរ៉ាវខាងលើនេះយ៉ាងណាក្តី សារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺណាមួយពីមន្ទីរសុខាភិបាលខេត្តស្វាយរៀងក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយនិងអ្នកពាក់ព័ន្ធ បាននៅឡើយទេ ៕

ប្រភព៖ vd7news


ផ្ទុះ​រឿង​អាស្រូវឡើងកម្ដៅមួយទៀត ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញថា កិបកេង​ថវិកាជាតិ

មន្ត្រី​រដ្ឋាភិបាល​ការពារ​វិស័យ​អប់រំ​តាម​រយៈ​សិស្ស​ម្នាក់​បាន​អាហារូបករណ៍​ពី​សាលា​ល្បី​មួយ​​នៅ​បារាំង​​​

ផ្ទុះ​រឿង​អាស្រូវឡើងកម្ដៅមួយទៀត ដោយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រកឃើញថា កិបកេង​ថវិកាជាតិ

មេ​ដឹកនាំ​បក្ស​ប្រឆាំង​នឹង​ជួប​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២៧ សីហា